logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
 

 

លោក Li Zhanshu ទទួលជួបសន្ទនាការងារលោក Muhammad Shehbaz Sharif

​កាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនចិនបានទទួល ជួបសន្ទនាការងារជាមួយលោក Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥស្លាម ប៉ាគីស្ថាន ក្នុងរដ្ឋធានីប៉េកាំង។

លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Sharif មកកាន់សាធារណរដ្ឋប្រជា​មានិត​​ចិនភ្លាមៗបន្ទាប់ពីការបញ្ចប់ នៃសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន (CPC) បានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពពិសេសរវាង ប្រទេសទាំងពីរ។ លោក Li បាន​មាន​ប្រសាសន៍បន្តទៀតថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីបន្តទំនាក់ ទំនងមិត្តភាពជាមួយប្រទេសប៉ាគីស្ថាន ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហ​ប្រតិបត្តិការជាក់ស្តែង និងបង្កើនការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ ដើម្បីកសាងសហគមន៍ចិន-ប៉ាគីស្ថានកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។ លោក Li មានប្រសាសន៍​ទៀតថា ការបោះឆ្នោតឡើងវិញរបស់លោក Xi Jinping ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម CPC បានឆ្លុះបញ្ចាំងពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់ សមាជិក CPC ជាង ៩៦លាននាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនរាប់រយលាននាក់ក្នុងការ ដើរតាមការដឹកនាំរបស់លោក Xi ដើម្បីបង្កើតបុព្វហេតុដ៏អស្ចារ្យមួយ។ លោក Li បាន​មាន​ប្រសាសន៍បន្ថែម ថា សភាប្រជាជនចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសភាប៉ាគីស្ថាន នៅគ្រប់កម្រិត។

លោក Sharif បានសម្តែងការទទួលស្គាល់របស់លោកចំពោះការបញ្ចប់ដោយជោគជ័យរបស់ថ្នាក់ដឹកនាំនៃសមាជជាតិ CPC លើកទី២០ ហើយលោកជឿជាក់ថាប្រទេសចិន​នឹងធ្វើឱ្យមានសមិទ្ធផលកាន់ តែច្រើននៅក្នុងការអភិវឌ្ឍនាពេលអនាគត ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping។ ដោយ កត់សម្គាល់ថា ប្រទេសប៉ាគីស្ថាន និងចិនគឺជាមិត្តគ្រប់រដូវកាល ហើយតែងតែគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំនោះ លោក Sharif បានមានប្រសាសន៍ថា ប្រទេសប៉ាគីស្ថាននឹងធ្វើការជាមួយ​ប្រទេសចិនដើម្បី​ជំរុញឱ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221102/14b1cbe0da244b409dee3e29da64c6c2/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`