logo logo
banner1
សភាប្រឹក្សានយោបាយប្រជាជនចិន បញ្ជាក់ជាថ្មីថា ត្រូវសិក្សាលើចំណុចសំខាន់ៗរបស់ សមាជបក្សកុម្មុយនិស្តចិន
 

លោក Wang Yang (កណ្តាល) ចូលរួមធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំ

កាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានរំលឹកឡើងវិញពីភាពចាំបាច់នៃការសិក្សា និងការអនុវត្ត​គោលការណ៍ណែនាំនៃសមាជជាតិលើកទី២០ នៃបក្ស កុម្មុយនិស្តចិន។ លោក Wang ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានធ្វើ​ការ​កត់សម្គាល់នេះឡើង ខណៈពេលចូលរួមធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសភា​ប្រឹក្សានយោបាយ​ប្រជាជន​ចិនលើកទី១៣។ លោក Wang បានអំពាវ នាវឱ្យសមាជិកនៃ CPPCC យល់ និងអនុវត្តន៍គោលការណ៍ណែនាំនៃសមាជឱ្យបានពេញលេញ និងដើម្បីទទួល បានការយល់​ច្បាស់អំពីគំនិតថ្មី ការបញ្ជាក់ផែនការ ព្រមទាំងតម្រូវការដែលសមាជបានដាក់ចេញ។ លោក Wang ក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អមុខងាររបស់ CPPCC ជាស្ថាប័នប្រឹក្សាឯកទេស និងបង្កើន សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់យោបល់ ការកសាង និងការឯកភាព។ សេចក្តីសម្រេចស្តីពីការសិក្សា និងការ អនុវត្តគោល​ការណ៍​ណែនាំត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ….៕

https://english.news.cn/20221103/acd75ac23d084a8ebba81b792bee410a/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`