រូបទង់សញ្ញាតំណាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)
លោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា សភានៃប្រទេសហុងគ្រីនឹងសម្រេចស្តីពីពេលវេលា នៃការពិភាក្សាដេញដោលស្តីពីការផ្តល់សច្ចាប័ន លើពាក្យស្នើសុំចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់- ទិក (NATO) របស់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែត។
លោក Szijjarto បានថ្លែងថា រដ្ឋាភិបាលហុងគ្រីបានធ្វើការងាររបស់ខ្លួនរួចរាល់ហើយ តាមរយៈការ បញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធទៅកាន់សភា។ ហុងគ្រី និងតួកគី គឺជាសមាជិកអង្គការណាតូតែ ២គត់ ដែលនៅមិនទាន់ផ្តល់សច្ចាប័នលើពាក្យស្នើសុំរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ហ្វាំងឡង់ និង ស៊ុយអែត មិនបានស្វះស្វែងរកការចូលជាសមាជិកអង្គការណាតូ ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែបាន ប្រែចិត្តវិញ ក្រោយពេលដែលសហព័ន្ធរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន…៕
https://www.rferl.org/a/hungary-nato-sweden-finland-ratification/32113678.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម