សមាជិកសភាជប៉ុនសម្តែងនូវការគោរពដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅតំបន់ Itaewon
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូសមាជិកសភាជប៉ុន ដែលមានសមាជិក ១៨ រូប រួមជាមួយក្រុមមិត្តភាពសភាជប៉ុន-កូរ៉េខាងត្បូង បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារហ្វូងមនុស្សរត់ជាន់គ្នានៅក្នុង តំបន់ Itaewon នៃរដ្ឋធានីសេអ៊ូល ដែលជាប្រទេសជិតខាងគ្នា។
លោក Fukushiro Nukaga សមាជិកសភាជាន់ទាបជប៉ុន បានដឹកនាំសមាជិកសភាជាច្រើនរូបទៅកាន់ទីកន្លែងកាន់ទុក្ខនៅទីលានកម្សាន្ត Seoul Plaza ទល់មុខសាលារដ្ឋធានីសេអ៊ូល បន្ទាប់ពីបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Gimpo។ គណៈប្រតិភូសភាជប៉ុននេះ ត្រូវបានអមដំណើរដោយសមាជិកសភាកូរ៉េខាងត្បូងនៃក្រុមមិត្តភាពសភាកូរ៉េខាងត្បូង-ជប៉ុន ៥ រូប រួមទាំងលោក Chung Jin-suk អនុប្រធានសភា និងជាប្រធានគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន និងលោក Yun Ho-jung សមាជិកសភាកូរ៉េខាងត្បូង ផងដែរ។
លោក Chung បានធ្វើជាម្ចាស់ផ្ទះទទួលអាហារពេលល្ងាចមួយពេល សម្រាប់គណៈប្រតិភូសភាជប៉ុននារសៀលថ្ងៃដដែលនោះ។ ទស្សនកិច្ចរបស់គណៈប្រតិភូសភាជប៉ុននេះ បានធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតក្រុមមិត្តភាពសភា ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ច រវាងសភានៃប្រទេសទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ គ្រោង បើកសន្និបាតរបស់ខ្លួន ដែលមានសមាជិកសភាប្រទេសទាំងពីរចូលរួមរួមទាំង លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និង លោក Koichi Aiboshi ឯកអគ្គរាជទូតជប៉ុនប្រចាំសាធារណរដ្ឋកូរ៉េ ផងដែរ។ គណៈប្រតិភូសមាជិកសភាជប៉ុននេះ នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញនៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដោយបានបញ្ចប់ទស្សនកិច្ចរបស់ខ្លួន រយៈពេល ៣ ថ្ងៃ នៅកូរ៉េខាងត្បូង៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221102010651315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម