កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២សមាជិកសភាបារាំងស្តាំនិយមបានបង្កភាពចលាចលដោយស្រែកថា “ត្រឡប់ទៅអាហ្វ្រិកវិញ” អំឡុងពេលដែលសមាជិកសភាស្បែកខ្មៅមួយរូបកំពុងមានយោបល់នៅក្នុងសម័យប្រជុំសភាដែលកំពុងផ្សាយជាសាធារណៈ។
លោក Grégoire de Fournas សមាជិកសភាមកពីគណបក្ស National Rally (RN) បានរំខានលោក Carlos Martens Bilongo ដែលជាសមាជិកសភាស្បែកខ្មៅ មកពីគណបក្សឆ្វេងនិយម France Unbowed (LFI) ក្នុងអំឡុងពេលសម័យប្រជុំរដ្ឋសភាដោយស្រែកថា “ត្រឡប់ទៅអាហ្វ្រិកវិញទៅ”។
ភាពវឹកវរនេះបានកើតឡើងភ្លាមៗនៅក្នុងសភា ដែលធ្វើឱ្យលោក Yaël Braun-Pivet ប្រធានរដ្ឋសភា ផ្អាកសម័យប្រជុំជាបណ្តោះអាសន្ន។ សភានឹងបើកកិច្ចប្រជុំនៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសម្រេចលើការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត លើលោក de Fournas៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម