លោកនាយឧត្តមសេនីយ៍ Prayut Chan-O-Cha នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
រដ្ឋធានីបាងកក៖ កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ Prayut Chan-O-Cha នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបដិសេធនូវពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាល គ្រោងរំលាយសភា បន្ទាប់ពីបំពេញភារកិច្ចរបស់ខ្លួន ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពី កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិច (Apec) ក្នុងរដ្ឋធានីបាងកក ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្លែងក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ Prayut បានថ្លែងថា រាជរដ្ឋាភិបាលរបស់លោក គ្មានផែនការពាក់ព័ន្ធនឹងការរំលាយសភាឡើយ។ លោកមិនបានបញ្ចេញមតិយោបល់ពីកន្លែង ដែលបានកើតពាក្យចចាមអារ៉ាមនោះឡើយ។
សភាតំណាង នឹងបិទបញ្ចប់អាណត្តិ ៤ ឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងដាក់ចេញនូវកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ប្រសិនបើសភាមិនត្រូវបានរំលាយនៅមុនបញ្ចប់អាណត្តិ។
នៅពេលដែលត្រូវបានគេចោទសួរអំពី សិទ្ធិផ្សាយតាមវិទ្យុអំពីព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ដណ្តើមពានរង្វាន់ពិភពលោក Fifa ២០២២ ដែលនៅពេលនេះ កំពុងស្ថិតក្រោមការពិភាក្សានោះ លោកនាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងទៀតថា លោកយល់ស្របលើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅក្នុងប្រទេសថៃដោយសេរី។
អាជ្ញាធរជាតិកីឡាអូឡាំពិចថៃ បានឱ្យដឹងកាលពីខែតុលា ឆ្នាំ២០២២ ថា ខ្លួននឹងទិញអាជ្ញាប័ណ្ណសម្រាប់ការផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកនេះ ប្រសិនបើ ស្ថានីយវិទ្យុនានាបរាជ័យ មិនធានាបាននូវសិទ្ធិផ្សាយរបស់ខ្លួន ជូនទស្សនិកជនក្នុងប្រទេសថៃ ទស្សនិកជនអាចទស្សនាតាមទូរទស្សន៍ដោយសេរី។ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកនេះ គ្រោងប្រព្រឹត្តទៅនៅក្នុងរដ្ឋកាតា ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.thestar.com.my/aseanplus/aseanplus-news/2022/11/02/prayut-denies-rumours-of-thai-parliament-dissolution-after-apec-summit
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម