logo logo
banner1
រាជរដ្ឋាភិបាលដ៏ទូលំទូលាយមួយ ត្រូវបានគេរំពឹងទុក បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្នុងប្រទេសដាណឺម៉ាក
 

 រូបភាពប្រជាជនដាណឺម៉ាក កំពុងបោះឆ្នោត

ការបោះឆ្នោតសកល កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការបែក បាក់គ្នារវាងគណបក្សឆ្វេងនិយម និងគណបក្សស្តាំនិយម ដែលបាន​គ្រប់គ្រងនយោបាយនៅក្នុងព្រះរាជា ណាចក្រដាណឺម៉ាកអស់ជាច្រើនឆ្នាំមកហើយ និងជាការបើកផ្លូវសម្រាប់រដ្ឋាភិបាលនិយមកណ្តាលមួយ។ នេះបើតាមអ្នកជំនាញការ​នយោបាយក្នុង​​​ប្រទេសដាណឺម៉ាកបានថ្លែងឱ្យដឹង។

ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោត បែរជាធ្វើឱ្យខកចិត្ត និងទាបជាងការរំពឹងទុកជាមួយនឹងអត្រានៃ អ្នកចេញទៅបោះឆ្នោតមានចំនួនទាបបំផុត បើគិតចាប់តាំងពីឆ្នាំ១៩៩០មក។ អ្នកមានសិទ្ធិបោះឆ្នោតសរុបចំនួន ៤,២៦៩,០៤៤លាននាក់ មានសន្លឹកឆ្នោតចំនួន ៣,៥៩២,០៤១​ ផ្ញើតាមប្រៃសណីយ៍ ឬបង្ហាញខ្លួននៅឯស្ថានីយបោះឆ្នោតណាមួយ​នៅ​ទូទាំងប្រទេស ដើម្បីធ្វើការបោះឆ្នោតកាលពីថ្ងៃអង្គារ។ ភាគរយនៃការបោះឆ្នោត មានត្រឹម ៨៤.១៤% ដែលជាអត្រាមួយទាបបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

គណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សឆ្វេងនិយម ឬ the red bloc ត្រូវបានគេរំពឹងថា នឹងទទួលបាន៨៧អាសនៈ នៃ ១៧៩អាសនៈ ត្រូវជា ២៧.៦% នៃ​សន្លឹកឆ្នោត នៅតែជាគណបក្សធំជាងគេនៅក្នុងសភាដាណឺម៉ាក។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោតរបស់ទីភ្នាក់ងារ Statistics Den mark  គិតត្រឹមព្រឹកថ្ងៃពុធ។ លោកស្រី Mette Frederiksen មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ និង  ជានាយករដ្ឋមន្រ្តីដាណឺម៉ាក ពេលនេះអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនមួយដោយ​មានជំនួយពី ៣អាសនៈ នៃ៤អាសនៈ  ដែលជាប់ឆ្នោតពីដែនដីអាត្លង់ទិកខាងជើង គឺកោះ Faroe និងកោះ Greenland។

គួរបញ្ជាក់ផងដែរថា សភាដាណឺម៉ាក ត្រូវបានបោះឆ្នោតឡើងឡើងវិញ ជារៀងរាល់យ៉ាងហោចណាស់ ៤ឆ្នាំម្តង។ ការបោះឆ្នោតចុងក្រោយបំផុត បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។ គណបក្សនយោបាយក្នុងប្រទេសដាណឺម៉ាកប្រកួតប្រជែងដណ្តើមអាសនៈទាំង ១៧៩ នៅក្នុងសភា ដែលក្នុងនោះ ១៧៥អាសនៈ នៅក្នុងប្រទេស​ដាណឺម៉ាក ២អាសនៈ នៅកោះ Faroe និង ២អាសនៈ នៅកោះ Greenland។ បន្ទាប់ពីមានការប៉ាន់ប្រមាណពីការបោះឆ្នោតជាច្រើនខែ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២​ លោកស្រីនាយករដ្ឋមន្ត្រីបានស្នើរៀបចំការបោះឆ្នោតសកលនៅថ្ងៃអង្គារ ទី០១​ ខែវិច្ឆិកា ឆ្នាំ២០២២៕

http://ព័ត៌មានសភាអន្តរជាតិ ០៣-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20221102/c21ce0a803444af3acf22bc6d5c971a7/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`