លោក Benjamin Netanyahu អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងភរិយា
ការស្ទង់មតិក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភារដ្ឋអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានរកឃើញថា ក្រុមគណបក្សសម្ព័ន្ធភាពរបស់លោក Benjamin Netanyahu អតីតនាយករដ្ឋមន្រ្តីនៃរដ្ឋអ៊ីស្រាអែលមានឱកាសល្អក្នុងការត្រឡប់កាន់អំណាចមកវិញ បន្ទាប់ពីការបោះឆ្នោតជាលើកទី៥ គិតចាប់តាំងពីឆ្នាំ២០១៩មក។
ការស្ទង់មតិរបស់ប៉ុស្តិទូរទស្សន៍សំខាន់ៗរបស់អ៊ីស្រាអែលចំនួន ៣ បានបង្ហាញថា មេដឹកនាំដ៏យូរអង្វែងរូបនេះ និងគណបក្សសម្ព័ន្ធភាពរបស់លោកមកពីគណបក្សស្តាំនិយមជ្រុល និងនិកាយអូតូដក់ជ្រុលនិយម(ultra-Orthodox) ទទួលបាន ៦១ ឬ៦២ នៃ១២០អាសនៈ នៅក្នុងសភា នាំឱ្យពួកគេមានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះកាន់អំណាចបាន។ ថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក លោក Netan yahu បានឱ្យដឹងថា លទ្ធផលបឋម គឺជាការចាប់ផ្តើមដ៏ល្អមួយ និងបានអំពាវនាវឱ្យអ្នកគាំទ្ររង់ចាំលទ្ធ ផលផ្លូវការ។ ការស្ទង់មតិក្រោយការបោះឆ្នោតបានបង្ហាញថា គណបក្ស Likud របស់លោកទទួលបាន ពី៣០ ទៅ ៣១អាសនៈ។ គណបក្ស Yesh Atid របស់លោក Yair Lapid នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងកើនអាសនៈពី ២២ ទៅ២៤អាសនៈ ហើយគណបក្សសម្ព័ន្ធភាពរបស់លោកនឹងទទួល បានពី ៥៤ ទៅ ៥៥អាសនៈ។
លោក Lapid បានថ្លែងថា វាដូចជាឆាប់រហ័សពេក ក្នុងការធ្វើសេចក្តីសន្និដ្ឋានអំពីលទ្ធផលផ្លូវការនៅមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ រហូតដល់ការរាប់សន្លឹកចុងក្រោយត្រូវបានធ្វើឡើង។ ទាំងលោក Netanyahu និងលោក Lapid សុទ្ធតែមិនទាន់បានអះអាងពីជ័យជម្នះនៅឡើយទេ។ ការស្ទង់មតិក្រោយការបោះឆ្នោតក៏បានបង្ហាញផងដែរថា សមាជិកសភាជាតិនិយមជ្រុលលោក Itamar Ben-Gvir នៃលទ្ធិសាសនាហ្សាអ៊ឺន នឹងទទួលបានពី ១៤ ទៅ ១៥អាសនៈ ក្លាយជាគណបក្សធំជាងគេលំដាប់ទី៣ នៅក្នុងសភា។ គណបក្សសម្ព័ន្ធភាពនៃជនជាតិអារ៉ាប់ចំនួន២ Hadash-Ta’al ត្រូវគេរំពឹងថានឹងទទួល បាន ៤អាសនៈ នេះបើតាមការរកឃើញនៅក្នុងការស្ទង់មតិក្រោយការបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតលើកនេះត្រូវបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតម្តងហើយម្តងទៀត ជាមួយនឹងលទ្ធផលមិនច្បាស់លាស់ដែលធ្វើឱ្យប្រព័ន្ធនយោបាយក្នុងប្រទេសអ៊ីស្រាអែលត្រូវជាប់គាំងក្នុងរយៈពេលជិត ៤ឆ្នាំមកហើយ៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20221102/b1d8c1f6b8cd4199b14bbd45596fa937/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម