លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ី
កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន មិនអាចមានជីវិតនោះឡើយ ដរាបណាច្រករបៀងមនុស្ស ធម៌មួយនោះ ត្រូវបានប្រើប្រាស់សម្រាប់ “ការវាយប្រហារភេរវករ” មកលើនាវាសហព័ន្ធរុស្ស៊ី។ សមាជិក ជាន់ខ្ពស់សភារុស្ស៊ីបានថ្លែងបែបនេះ។ “ការប្រើប្រាស់ច្រករបៀងសន្តិសុខ សម្រាប់ការវាយប្រហារភេរវករ មកលើកងនាវារុស្ស៊ី នៅសមុទ្ទខ្មៅ គឺមិនអាចទទួលយកបានឡើយ”។ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបសហព័ន្ធរុស្ស៊ី ឬហៅថា សភាឌូម៉ា បានថ្លែងបែបនេះលើបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមរបស់លោក។
គួរបញ្ជាក់ផងដែរថា ប្រទេសតួកគី អង្គការសហប្រជាជាតិ និងអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូលប្រទេសតួកគី ដើម្បី ដំណើរការឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្ទខ្មៅចំនួន៣ ពីអ៊ុយក្រែន ដែលការនាំ ចេញនេះត្រូវបានផ្អាកបន្ទាប់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២…៕
https://www.aa.com.tr/en/world/ukraine-must-stop-using-grain-deal-corridor-for-terrorist-attacks-russian-lawmaker/2726498#
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម