គណៈប្រតិភូសម្ព័ន្ធអន្តរ-សភាស្តីចិន(IPAC) និងមន្រ្តីក្រសួងការបរទេសកោះតៃវ៉ាន់
លោក Joseph Wu រដ្ឋមន្រ្តីក្រសួងការបរទេសសាធារណរដ្ឋចិន(កោះតៃវ៉ាន់) បានថ្លែងអំណរគុណ ដល់គណៈប្រតិភូសម្ព័ន្ធអន្តរ-សភាស្តីពីចិន (IPAC) ចំពោះការការពារសន្តិភាព ប្រឆាំងនឹងការកែប្រែជា ឯកតោភាគីនៅច្រកសមុទ្ទតៃវ៉ាន់ និងគាំទ្រតៃវ៉ាន់ នៅឯពិធីជប់លៀងមួយ។ គណៈប្រតិភូខាងលើរួមមាន សមាជិកសភាមកពីប្រទេសអាល្លឺម៉ង់ ហូឡង់ អ៊ុយក្រែន បែលហ្ស៊ិក កូសូវ៉ូ សាធារណរដ្ឋឆែក និងសមាជិក សភាចក្រភពអង់គ្លេស។
លោក Wu បានគូសបញ្ជាក់ថា ចាប់តាំងពីការបង្កើត IPAC នៅក្នុងឆ្នាំ២០២០មក សកម្មភាពរួមរបស់ ក្រុមសមាជិកសភា បានបង្កើនយ៉ាងមានប្រសិទ្ធភាពនូវការយល់ដឹងជាសកលពីការគំរាមកំហែងរបស់ចិន ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសតៃវ៉ាន់។ លោក រដ្ឋមន្រ្តីរូបនេះឱ្យដឹងថា សហប្រធាន IPAC ជាច្រើនត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំងដូចរូបលោកដែរ ហើយលោកសូមស្វាគមន៍ការចូលរួមក្នុង “ក្លឹបអ្នកជាប់ទណ្ឌកម្ម”…៕
https://www.taiwannews.com.tw/en/news/4705210
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម