លោក Li Zhanshu (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Nguyen Phu Trong
កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនចិន (NPC) បានជួប សន្ទនាការងារជាមួយលោក Nguyen Phu Trong អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV)។ លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានណែនាំអំពីនយោបាយ និងសារៈ សំខាន់ដ៏ អស្ចារ្យនៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន (CPC) ដោយបានមានប្រសាសន៍ថា CPC និង ប្រជាជនចិនកំពុងធ្វើការរួមគ្នាដោយមានទំនុកចិត្តពេញលេញឆ្ពោះទៅរកគោលដៅជំរុញការស្តារប្រជាជាតិចិនឡើង វិញលើគ្រប់វិស័យនៃសាធារណរដ្ឋប្រជាមានិតចិនតាមមាគ៌ាឆ្ពោះទៅទំនើបកម្ម។ លោក Li បានមានប្រសាសន៍ថា សភាប្រជាជនចិនមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-វៀតណាមក្នុងយុគសម័យថ្មី។ ក្នុងការសម្តែងការរំពឹងទុកថា រដ្ឋសភាវៀតណាម និងសភាប្រជាជនចិននឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ រួមអនុវត្តការឯកភាពដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស ទាំងពីរសម្រេចបាន និងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម-ចិន “សមមិត្ត និងបងប្អូន” ឱ្យទទួលបានផ្លែផ្កាថ្មី….៕
https://english.news.cn/20221101/b41702126aaa4a41ab97dfba6ba0c0a4/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម