logo logo
banner1
ប្រធានសភាឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីគួរតែត្រៀមខ្លួនសម្រាប់ការគម្រាមកំហែងនៃការធ្លាក់ចុះសេដ្ឋកិច្ចជាសកល
 

លោកស្រី Puan Maharani ប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

រដ្ឋធានីហ្សាការតា៖ ក្នុងអំឡុងពេលសម័យប្រជុំលើកទី២ នៃសម័យប្រជុំសភាតំណាងប្រចាំ​ឆ្នាំ២០២២-២០២៣ លោកស្រី Puan Maharani ប្រធានសភាតំណាងនៃ​សាធារណរដ្ឋឥណ្ឌូណេស៊ី បានរំលឹកឱ្យរដ្ឋាភិបាល ត្រៀមខ្លួនចាត់វិធានការដែលបានគ្រោងទុក និងដំណាក់កាលនីមួយៗ ក្នុងការដោះស្រាយបញ្ហាការគំរាមកំហែងនៃការធ្លាក់ចុះ​សេដ្ឋកិច្ចជាសកល។ លោកស្រី Maharani បានបញ្ជាក់ក្នុងសភាតំណាង កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា​ រដ្ឋាភិបាលត្រូវត្រៀមខ្លួនសម្រាប់ភាព​មិនប្រាកដ​ប្រជា និងភាពចលាចលនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលនឹងត្រូវបន្តខិតខំរហូតដល់ឆ្នាំ២០២៣។ ការគម្រាមកំហែងនៃការធ្លាក់ចុះសេដ្ឋកិច្ចជាសកលមកលើ​ប្រទេស​ឥណ្ឌូណេស៊ីនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្ន។

​លោកស្រីប្រធានសភាតំណាងរូបនេះ បានអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការគម្រាមកំហែងនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងទម្រង់នៃការដាំក្បាលចុះ សម្រាប់តម្រូវការនាំចេញ​របស់​ឥណ្ឌូណេស៊ី ដែលត្រូវបានបញ្ចប់ការផលិត និងការបង្កើនអត្រាការប្រាក់ក្នុងប្រទេសអភិវឌ្ឍនានា ដែលបានបង្កឱ្យមានលំហូរទុនទៅក្រៅប្រទេស។

​លោកស្រីប្រធានសភាតំណាងរូបនេះ បានថ្លែងទៀតថា  ការបង្ហាញអំពីកំណើនសេដ្ឋកិច្ច និងការបង្កើនថ្លៃប្រតិបត្តិការ ដោយសារការធ្លាក់ថ្លៃប្រាក់រូប ដែលបានបង្កើតឱ្យមាន​សម្ពាធលើការអនុវត្តការធ្វើអាជីវកម្មហិរញ្ញវត្ថុ នេះបើតាមការកត់សម្គាល់របស់លោកស្រីប្រធាន។

​លោកស្រី Maharani បានកត់សម្គាល់ថា  សភាតំណាងបានទទូចឱ្យរដ្ឋាភិបាលបន្តស៊ើបអង្កេត និងត្រៀមខ្លួនចាត់វិធានការដែលបានគ្រោងទុកសម្រាប់សេដ្ឋកិច្ចអន្តរជាតិ និងសេដ្ឋកិច្ចសកលដែលអាច មានសម្ពាធលើសមត្ថភាពហិរញ្ញវត្ថុក្នុងថវិកាជាតិ និងលក្ខខណ្ឌសេដ្ឋកិច្ចជាតិ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.antaranews.com/news/257953/government-should-prepare-for-global-recession-threat-house-speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`