logo logo
banner1
សភាឡេតូនីនីតិកាលថ្មី បោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី
 

លោក Edvards Smiltens ជាប់ឆ្នោតជាប្រធានសភាថ្មីនៃសាធារណរដ្ឋឡេតូនី

​រដ្ឋធានីរីហ្គា៖ កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋឡេតូនីនីតិកាលថ្មីបានបើកសម័យប្រជុំជាលើកដំបូងរបស់ខ្លួន ដើម្បីធ្វើពិធីសច្ចា​ប្រណិធាន​ស្បថ​ចូលកាន់តំណែងរបស់សមាជិកសភា និងបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំសភាឡេតូនី នៅក្នុងពិធីមួយដែលបានធ្វើការផ្សព្វ ផ្សាយតាមប៉ុស្តិទូរទស្សន៍ឡេតូនី​។

លោក Edvards Smiltens មកពីសម្ព័ន្ធភាពគណបក្សចម្រុះ United List បានក្លាយជាប្រធានសភាថ្មីនៃសាធារណរដ្ឋឡេតូនី ដោយទទួលបានសំឡេង ៨២​ ទល់នឹង ១១​សំឡេង។ ខណៈដែលគូ ប្រជែងរបស់លោក គឺលោក Aleksejs Roslikovs មេដឹកនាំគណបក្ស For Stability! ទទួលបានការគាំទ្រពីសមាជិកសភាទាំង ១១រូប នៃគណបក្ស​របស់លោក ប៉ុន្តែសមាជិកសភាចំនួន ៨២រូប បានបោះឆ្នោតជំទាស់នឹងបេក្ខភាពរបស់លោក។

ជ័យជម្នះរបស់លោក Edvards Smiltens ត្រូវបានគេទស្សទាយដឹងជាមុន ចាប់តាំងពីសម្ព័ន្ធភាពចម្រុះគណបក្ស United List រួមជាមួយសម្ព័ន្ធភាពគណបក្ស New Unity និងក្រុមចម្រុះគណបក្ស National Alliance ដែលទំនងជានឹងក្លាយជាដៃគូមួយនៅក្នុងរដ្ឋាភិបាលចម្រុះថ្មីឡេតូនី។​ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន​ចិនស៊ីន​

ហួរ​បានឱ្យដឹង។ ជាមួយគ្នានោះ លោកស្រី Zanda Kalni na-Luka sevica នៃសម្ព័ន្ធភាពគណបក្ស New Unity និងលោក Janis Grasbergs​ នៃក្រុមចម្រុះគណបក្ស  National  Alliance ក៏ត្រូវបានជាប់ឆ្នោតជាអនុប្រធានសភាឡេតូនីផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Krisjanis Karins នាយករដ្ឋមន្រ្តីឡេតូនី មកពីសម្ព័ន្ធភាពគណបក្ស New Unity បាននាំមុខនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា​ឡេតូនី​កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២កន្លងមក និងកំពុងស្វះស្វែងរកការពិភាក្សាជាមួយសម្ព័ន្ធភាពគណបក្សចម្រុះគណបក្ស​ United List និងក្រុមចម្រុះគណបក្ស National Alliance ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយនៃប្រទេស ក្នុងតំបន់បាល់ទិកមួយនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ០២-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105115842/Latvias-New-Parliament-Elects-Speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`