logo logo
banner1
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ផ្ញើសារសាមគ្គីភាពទៅកាន់ប្រជាពលរដ្ឋអ៊ុយក្រែន
 

កាលពីថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនរូប បានរួមគ្នា ធ្វើ”សារលិខិតសំដែងសាមគ្គីភាព”​ (Message of Solidarity) ចំពោះប្រជាជននៃសាធារណរដ្ឋអ៊ុយក្រែន និងសំដែងនូវការព្រមានមួយចំពោះលោកVladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីទោះបីជាព្រឹទ្ធស​ភា​​អាមេរិក ជារួមបានបរាជ័យក្នុងការធ្វើសេចក្តីព្រាងនៃសេចក្តីស្នើច្បាប់ប្រឆាំងនឹងទីក្រុងមូស្គូក៏ដោយ។

សារលិខិតដែលចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាទាំង១២រូប មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ មានខ្លឹមសារថា ៖ ពេលវេលាដ៏លំបាកនេះ​ យើងសូមផ្ញើនូវសារលិខិតមួយដែលជា ឆន្ទៈរួមរបស់អ្នកនយោបាយនៃគណបក្សទាំងពីរ ដើម្បីសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៊ុយក្រែន និងជា សារលិខិតមានអត្ថន័យស្មើនឹងការព្រមានជាក់ច្បាស់មួយចំពោះ លោកVladimir Putin និងវិមានក្រឹមឡាំ​​​ង​របស់ប្រទេសរុស្ស៊ី។ សារលិខិតខាងលើនេះក៏មានចុះហត្ថលេខាផងដែរពីលោកChuck Schumer ប្រធានក្រុម សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ (ក្រុមសំឡេងភាគច្រើន) និងលោកMitch Mc Connell ប្រធានក្រុមសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ គឺជាកាយវិការនៃសាមគី្គនយោបាយដ៏កម្រមួយ របស់គណបក្សទាំងនេះនៅក្នុងសភា។ ប៉ុន្តែសារលិខិតនេះមិនបានបង្ហាញអំពីទម្ង​ន់​​នៃច្បាប់ (Weight of law) និងត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាដែលស្ទើរតែបែកបាក់ជាពីរបក្សមួយនេះ បានបរាជ័យក្នុងកិច្ចព្រមព្រៀង បង្កើតច្បាប់ដើម្បីទណ្ឌកម្មប្រទេសរុស្ស៊ី ក្នុងករណីដែលប្រទេសរុស្ស៊ីឈ្លាន​ពានប្រទេសអ៊ុយក្រែន។

កាលពីចុងសប្តាហ៍មុន សមាជិកព្រឹទ្ធសភាសំខាន់ៗនៃគណបក្សទាំងពីរ ស្ទើរតែជិតឈានដល់ការឯកភាពគ្នា ចំពោះការបង្កើតសេចក្តីព្រាងច្បាប់ខាងលើរួចទៅហើយ ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ ទី១៥​​ ខែកុម្ភៈ សមាជិក ព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានសម្តែងការជំទាស់ នឹងចង់ដាក់នូវសេចក្តីស្នើច្បាប់ ដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ីថ្មីមួយទៀតដែលជារបស់ខ្លួនទៅវិញ ដែលបានបង្កឱ្យការខឹងសម្បាពីសមាជិ​​​​​ក​ព្រឹទ្ធសភាមួយចំនួន របស់គណបក្សប្រជាធិបតេយ្យ។ លោកBob Menendez​ នៃគណបក្សប្រជាធិបតេយ្យ និងជាប្រធាន គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភា បានថ្លែងថា ៖ វាគឺជារឿងអាម៉ា​ស់​មួយដែលសមាជិក ព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានសម្រេចចិត្តជ្រើសរើសយកជំហរការងាររបស់គណបក្សនយោបាយ តែមួយជំនួសឱ្យការរួមគ្នាធ្វើការ ដើម្បីឯកភាពគ្នាលើសំណើរបស់គណបក្សនយោបា​​​​​​យ​ទាំងពីរ៕

ព័ត៌មានអង្គការសភាអន្តរជាតិ ១៦-០២-២២- មាស តូនី

ប្រែសម្រួលពី៖ https://www.ndtv.com/world-news/us-senate-sends-solidarity-message-to-ukraine-warns-russian-president-vladimir-putin-2770801/amp/1



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`