លោកស្រី Élisabeth Borne នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបារាំង
សមាជិកសភានៃសាធារណរដ្ឋបារាំង បានបរាជ័យក្នុងការអនុម័តញត្តិ ដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល ដែលស្នើឡើងដោយគណបក្សឆ្វេងនិយម និងគណបក្សស្តាំនិយមជ្រុល ក្រោយពីនាយករដ្ឋមន្រ្តីបារាំង បានបង្ខំចិត្តដាក់សេចក្តីព្រាងច្បាប់ថិវកាដ៏ចម្រូងចម្រាសតាមរយៈសភា។
លោកស្រី Yael Braun-Pivet ប្រធានសភាជាន់ទាបបារាំងបានថ្លែងថា ញត្តិខាងលើស្នើឡើងដោយ ក្រុមចម្រុះឆ្វេងនិយម Nupes ទទួលបានសំឡេងគាំទ្រ ២១៨ នៃសំឡេងចាំបាច់ ២៨៩ ខណៈដែល គណបក្សស្តាំនិយមជ្រុល National Rally ទទួលបាន ៩០សំឡេង។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កន្លងមក ការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋាភិបាល ដែលផ្តួចផ្តើមឡើងដោយ ក្រុមចម្រុះ Nupes និងគណបក្សស្តាំនិយមជ្រុល Natioal Rally បានធ្វើឡើងជាលើកទី១ និងត្រូវបាន ទទួលបរាជ័យ…៕
https://www.urdupoint.com/en/world/no-confidence-vote-against-french-government-1587291.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម