logo logo
banner1
ប្រធានរដ្ឋសភាកាតាជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាអាល្លឺម៉ង់
 

ប្រធានរដ្ឋសភាកាតាជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់

​កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម Hassan bin Abdullah al-Ghanim ប្រធានរដ្ឋសភារដ្ឋកាតា (Shura Council) បានជួបពិភាក្សាការងារ​ជាមួយ​គណៈប្រតិភូសភាជាន់ទាបសហព័ន្ធអាល្លឺម៉ង់ (Bundestag) ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកាតា។ ជំនួបនេះធ្វើឡើង ដើម្បីពិនិត្យមើលឡើងវិញលើកិច្ច​សហ​ប្រតិបត្តិការដែលកំពុងនៅជាធរមាន រវាងសភារដ្ឋកាតា និងសភាជាន់ទាបអាល្លឺម៉ង់ និងដើម្បីរកមធ្យោបាយលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងសភានៃ​ប្រទេស​ទាំងពីរ។

​ឯកឧត្តម al-Ghanim បានលើកឡើងថា គណៈប្រតិភូសភាអាល្លឺម៉ង់ ដែលជាសហសេវិក មកពី សហភាពអឺរ៉ុបរបស់លោក បានធ្វើទស្សនកិច្ចនៅរដ្ឋកាតា នៅក្នុងខែតុលា ឆ្នាំ២០២២ នេះ ជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសភា ដើម្បីស្វែងយល់អំពីការចាប់ផ្តើមធ្វើកំណែទម្រង់នៅពេលថ្មីៗនេះ របស់រដ្ឋកាតាលើវិស័យជាច្រើន រួមមាន សិទ្ធិមនុស្ស, ការងារ និងច្បាប់ការងារ, និងការត្រៀមរៀបចំធ្វើជាម្ចាស់នៃការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA កាតា ឆ្នាំ២០២២។ គណៈប្រតិ​ភូជាន់ខ្ពស់សភាអាល្លឺម៉ង់នេះ ដែលបានធ្វើទស្សនកិច្ចនេះ នឹងដឹកនាំកិច្ចប្រជុំដោយផ្ទាល់ជាមួយសមាជិកអង្គការសង្គមស៊ីវិលជាច្រើនរូប និងការវាយតម្លៃលើ​វិសាលភាព​នៃការអភិវឌ្ឍ និងកំណែទម្រង់ដែលត្រូវបានសម្រេចដោយរដ្ឋកាតា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិកម្មករ។

​គណៈប្រតិភូនេះ បានកោតសសើរវិធានការច្បាប់របស់រដ្ឋកាតានៅក្នុងទិដ្ឋភាពនេះ និងលទ្ធផលនៃទស្សនកិច្ចនេះ ជាវិជ្ជមាន។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយឯកឧត្តម​បណ្ឌិត Ali bin Fetais al-Marri អតីតអគ្គព្រះរាជអាជ្ញា និងជាចៅក្រម, ឯកឧត្តម Khalid bin Ahmed al-Obaidan សមាជិកសភា, ឯកឧត្តម Yousef bin Ali al-Khater សមាជិកសភា, ឯកឧត្តម Abdulla bin Nasser Alsubaey សមាជិកសភា រួមនឹងសមាជិកសភាកាតាជាច្រើនរូបទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ០១-១១-២២- កែវ ធាវី ប្រែសម្រួលពី៖ https://www.gulf-times.com/story/727870/Shura-Council-Speaker-meets-German-parliament-delegations



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`