logo logo
banner1
សមាជិកសភាកូរ៉េខាងជើងដែលបានចុះចូលត្រូវបានតែងតាំងជា ថ្នាក់ដឹកនាំគណៈកម្មាធិការការបរទេសនៃរដ្ឋសភាកូរ៉េខាងត្បូង
 

សមាជិកសភាកូរ៉េខាងជើងដែលបានចុះចូលត្រូវបានតែងតាំងជាថ្នាក់ដឹកនាំគណៈកម្មាធិការ

ការបរទេសនៃរដ្ឋសភាកូរ៉េខាងត្បូង

​ដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ លោក Tae Yong-ho សមាជិកសភា   កូរ៉េខាងជើង ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច​របស់​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) គឺគណបក្សអំណាចប្រជាជន ​ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំគណបក្សអំណាចប្រជាជន នៅក្នុងគណៈ​កម្មាធិការការបរទេស និងបង្រួបបង្រួម​ជាតិនៃរដ្ឋសភា។ លោក Tae បានថ្លែងថា លោកនឹងសហការយ៉ាង ជិតស្និទ្ធជាមួយសមភាគីរបស់លោក មកពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ដឹកនាំគណៈកម្មាធិការនេះឱ្យបានរលូន។

ការគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់គណបក្សអំណាចប្រជាជន និងគណបក្សប្រជាធិបតេយ្យ ថ្នាក់ដឹកនាំគណបក្សទាំងពីរតែងតែពិភាក្សាគ្នាជារឿយៗថា មិន​ប្រកាន់ថាគណបក្សប្រឆាំង ឬគណបក្សកាន់អំណាចឡើយ នៅពេលដែលខ្លួនចូលប្រឡូកក្នុងកិច្ចការការការបរទេស និងសន្តិសុខជាតិ។ លោក Tae បានថ្លែងទៀតថា  នេះក៏​ព្រោះ​តែ​ថ្នាក់ដឹកនាំ​គណបក្សទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងដែលអាចនៅមានជាធរមាន។ លោក Tae បានថ្លែងថា លោកនឹងទំនាក់ទំនងជាមួយលោក Lee Jae-jung ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ ដើម្បីសហប្រតិបត្តិការឱ្យបានរលូន។

កាលពីក្នុងឆ្នាំ២០២០ លោក Tae ត្រូវបានជ្រើសតាំងជាបេក្ខជនគណបក្សប្រឆាំង ដែលអភិរក្សដ៏សំខាន់ជាងគេ គឺគណបក្សរួបរួមជាតិនៅពេលអនាគត នៅក្នុងស្រុក Gangnam ដែលសំបូរសប្បាយជាងគេនៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល ដែលបានក្លាយជាមនុស្សទី១ មកពីប្រជាជាតិនៃបក្សកុម្មុយនិស្ត ដែលត្រូវបានបោះឆ្នោតជ្រើសរើស​ដោយ​ផ្ទាល់ពីប្រជាពលរដ្ឋកូរ៉េខាងត្បូងធ្វើជាតំណាងរ​បស់ខ្លួន។

ការតែងតាំងរបស់លោក Tae នេះ ត្រូវបានគេមើលឃើញថា ជានិមិត្តរូប ពីព្រោះចង់ឱ្យមនុស្សម្នាក់មកពីប្រទេសកូរ៉េខាងជើងក្លាយជាថ្នាក់ដឹកនាំគណបក្ស​កាន់អំណាចក្នុង​គណៈកម្មាធិការសភា  ​​​​​​​​សំខាន់ៗ ដើម្បីដោះស្រាយបញ្ហាច្បាប់ពាក់ព័ន្ធនឹងការទូត និងការបង្រួបបង្រួមជាតិ និងការពិនិត្យមើលលើការអនុវត្តរបស់ក្រសួងការបរទេស និង​បង្រួបបង្រួមជាតិកូរ៉េខាងត្បូង។

http://ព័ត៌មានសភាអន្តរជាតិ ០១-១១-២២- កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221031005300315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`