logo logo
banner1
សភាប្រជាជនចិន បិទបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
 

លោក Li Zhanshu ចូលរួមធ្វើជាអធិបតី និងថ្លែងសុន្ទរកថានៅក្នុងពិធីបិទកិច្ចប្រជុំ

​កាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន(NPC) នីតិកាលទី១៣  បានបិទបញ្ចប់កិច្ចប្រជុំលើកទី៣៧ របស់ខ្លួននៅ​រដ្ឋធានីប៉េកាំង។

នៅក្នុងកិច្ចប្រជុំបិទកិច្ចប្រជុំ សមាជិកសភាបានបោះឆ្នោតអនុម័តច្បាប់ស្តីពីការការពារសិទ្ធិ និងផល ប្រយោជន៍ស្ត្រី ច្បាប់ស្តីពីការការពារទន្លេលឿង និងច្បាប់ស្តីពីការចិញ្ចឹម​សត្វដែលត្រូវបានធ្វើវិសោធនកម្ម។ សមាជិកសភាក៏បានអនុម័តការសម្រេចចិត្តដកលោក Chen Wenqing ចេញពីតំណែងជារដ្ឋមន្ត្រីសន្តិសុខ រដ្ឋ ហើយបានតែងតាំងលោក Chen Yixin ឱ្យកាន់តំណែងនេះជំនួស។ លោកប្រធានាធិបតី Xi Jinping បានចុះហត្ថលេខាលើបទប្បញ្ញត្តិប្រធានាធិបតីចំនួន៤ដើម្បីផ្សព្វផ្សាយច្បាប់ និងសេចក្តីសម្រេច។ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីបិទ កិច្ចប្រជុំនេះ។ សមាជិកសភាក៏បានផ្តល់សច្ចាប័ន​លើសន្ធិ​សញ្ញាជាច្រើនស្តីពីជំនួយផ្នែកតុលាការអន្តរជាតិ ក្នុងរឿងព្រហ្មទណ្ឌ របាយការណ៍ស្តីពីគុណសម្បតិ្តរបស់តំណាង និងសេចក្តីព្រាងច្បាប់ទាក់ទងនឹងបុគ្គលិក ក្នុងចំណោម​ឯកសារ​ផ្សេងៗទៀត។ ថ្លែងទៅកាន់អង្គប្រជុំ លោក Li បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើន ការលើកកម្ពស់ច្បាប់ដែលបានអនុម័តថ្មី កែលម្អវិធានការគាំទ្រ និងធានាថា​ច្បាប់​ត្រូវបានអនុវត្តប្រកបដោយ ប្រសិទ្ធភាព។ លោក Li បានមានប្រសាសន៍ថា សភាប្រជាជនចិន និងគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏ដូចជា គណៈកម្មាធិការពិសេស និង​ស្ថាប័ន​រដ្ឋបាលទាំងអស់របស់ខ្លួន គួរតែផ្តោតលើការសម្រេចចិត្តសំខាន់ៗរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន(CPC) សម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់ពេលខ្លះ​ខាងមុខ ហើយ អនុវត្តន៍ការងាររបស់ពួកគេស្របតាមច្បាប់។ លោក Li បានអំពាវនាវឱ្យសមាជិកសភាប្រមូលផ្តុំគ្នាកាន់តែ ជិតស្និទ្ធនៅជុំវិញគណៈកម្មាធិការមជ្ឈិម CPC ជាមួយ​សមមិត្ត Xi Jinping ជាស្នូលរបស់ខ្លួន ហើយអនុវត្តន៍ឱ្យបានពេញលេញនូវគោលការណ៍ណែនាំនៃសមាជជាតិ CPC លើកទី២០ លើគ្រប់ទិដ្ឋភាព និងពេញមួយ​ដំណើរការ​ទាំងមូលនៃការងាររបស់សមាជប្រជាជន។

លោក Li ក៏បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នៅមុនពេលពិធីបិទកិច្ចប្រជុំ៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221030/087a706459ce412b975e0fc1c6a0df03/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`