logo logo
banner1
ប្រធានសភាប្រជាជនចិន ស្តាប់របាយការណ៍ស្តីពីការពិភាក្សាលើសេចក្តីព្រាងច្បាប់
 

កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) បានបើកកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីការ​ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងការធ្វើវិសោធនកម្ម ច្បាប់។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជា ជនចិន។ លោក Li បានស្តាប់របាយការណ៍ស្តីពីការផ្លាស់ប្តូរដែលបានធ្វើឡើងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការការ ពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី សេចក្តីព្រាងច្បាប់​ស្តីពីការការពារទន្លេលឿង និងសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីការចិញ្ចឹមសត្វ។ សមាជិកសភាក៏បានស្តាប់របាយការណ៍លើការពិភាក្សាលើសន្ធិសញ្ញាស្តីពីជំនួយផ្នែក តុលាការអន្តរជាតិក្នុងរឿងព្រហ្មទណ្ឌ របាយការណ៍ស្តីពីសំណើរបស់តំណាង និងសេចក្តីព្រាងច្បាប់ទាក់ទងនឹង បុគ្គលិក។ អង្គប្រជុំបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់​ទៅកាន់​សម័យប្រជុំបន្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍សភា ប្រជាជនចិនដើម្បីពិនិត្យ….៕

https://english.news.cn/20221029/11ba98d4fa094ea1a26a99efcd7e04e3/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`