រូបថតឯកសារ៖ សន្លឹកឆ្នោតបានទម្លាក់ចូលក្នុងធុងឆ្នោត នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨
កាលបរិច្ឆេទនៃការបោះឆ្នោតសកលឆ្នាំ២០២២ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានសម្រេច ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ការសម្រេចចិត្តនេះ បានប្រកាសឡើងតាមរយៈសេចក្តីថ្លែង ការណ៍ជាផ្លូវការមួយ ដែលផ្សព្វផ្សាយនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋាភិបាលនៃសាធារណ រដ្ឋហ្វីជីកាលពីថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។ ក្នុងសេចក្តីថ្លែងការណ៍បានប្រកាសថា លោក Voreqe Bainimarama នាយករដ្ឋមន្រ្តីហ្វីជីបានចូលជួបលោកប្រធានាធិបតី Ratu Wiliame Katonivere នាព្រឹកថ្ងៃដដែល ដើម្បីផ្តល់យោបល់ថា កាលបរិច្ឆេទនៃការបោះឆ្នោតសកល គួរតែធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្តីចាំផ្ទះ Bainimarama បានចូលកាន់តំណែងចាប់តាំងពី រដ្ឋប្រហារយោធា ឆ្នាំ២០០៦មក ដែលនៅពេលនោះលោកបានក្លាយជាប្រធានាធិបតីស្តីទី និងជានាយក រដ្ឋមន្រ្តីស្តីទី នៅមុនពេលដែលលោកចូលស្បថកាន់តំណែងជានាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោតឆ្នាំ ២០១៤។ លោក Bainimarama ក៏បានចំណាយពេលអស់ជាច្រើនខែផងដែរ នៅក្នុងប្រទេសអូស្រ្តាលី នៅក្នុងឆ្នាំ២០២២នេះ រហូតដល់លោកជាសះស្បើយពីការវះកាត់បេះដូង…៕
https://asiapacificreport.nz/2022/10/30/fiji-announces-general-election-date-december-14/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម