logo logo
banner1
អនុប្រធានព្រឹទ្ធសភាសហព័ន្ធខ្ពស់រុស្ស៊ី៖ សហព័ន្ធរុស្ស៊ីត្រៀមរួចរាល់ ធ្វើជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជំនួសប្រទេសអ៊ុយក្រែន
 

លោក Konstantin Kosachev អនុប្រធានព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី

​សហព័ន្ធរុស្ស៊ី​បានត្រៀមរួចរាល់ក្នុងការចូលជំនួសគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនទាំងស្រុង  ​លើទីផ្សារពិភពលោក។ លោក Konstantin Kosachev អនុប្រធានសភា​ជាន់ខ្ពស់សហព័ន្ធរុស្ស៊ី បានថ្លែងបែបនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្ទខ្មៅ (ជាមួយអ៊ុយក្រែន) កាលពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

​លោក Kosachev បានថ្លែងថា “យ៉ាងហោចណាស់មាន ៥០ប្រទេស ពឹងផ្អែកជាសំខាន់លើគ្រាប់ធញ្ញជាតិរបស់យើង រួមទាំង បណ្តាប្រទេសដ៏ក្រីក្របំផុតនៅក្នុងទ្វីប​អាហ្រ្វិក​ផងដែរ។ ការប្រមូលផលដ៏ច្រើនសម្បើមនៅក្នុងប្រទេស ធ្វើឱ្យរុស្ស៊ីបានត្រៀមរួចរាល់ក្នុងការចូលជំនួសគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន​ទាំងស្រុងនៅលើទីផ្សារ​ពិភពលោក។ សក្តានុពលនៃការនាំចេញរបស់យើងនៅក្នុងរដូវបច្ចុប្បន្ន ត្រូវបានប៉ាន់ប្រមាណថា មានលើសពី ៥០លានតោន”។ ​បើតាមសមាជិកសភាជាន់ខ្ពស់រូបនេះ បានឱ្យ​ដឹងថា ក្រៅពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិទីក្រុងអ៊ីស្តាន់ប៊ូល គ្រាប់ធញ្ញជាតិរបស់រុស្ស៊ីប្រមាណជា ១០.៥លានតោន ត្រូវបានបញ្ជូនទៅកាន់ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី និងអាហ្វ្រិករួចទៅហើយ។

​កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា រុស្ស៊ីបានផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ  បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារដោយ​យន្តហោះ​គ្មានមនុស្សបើកលើកងនាវារបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ ក្នុងទីក្រុងទីក្រុង Sevastopol។ ក្រសួងរុស្ស៊ីដដែលបានឱ្យដឹងថា ការត្រៀមវាយប្រហារដោយ​យន្តហោះ​គ្មានមនុស្សបើកទាំង​ព្រឹកព្រលឹម ត្រូវបានធ្វើឡើងក្រោមការណែនាំរបស់អ្នកជំនាញការចក្រភពអង់គ្លេស នៅក្នុងទីក្រុង Ochakov។ ​​​​

លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានថ្លែងកាលពីថ្ងៃសៅរ៍​ សប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទទូចឱ្យសហព័ន្ធរុស្ស៊ីបន្តការ​ចូលរួមឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ។​ ​លោក Blinken បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូថា បាន  យកបញ្ហាស្បៀងអាហារធ្វើជាអាវុធ និងបានថ្លែងថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តាន់ប៊ូល របស់រុស្ស៊ី គឺធ្វើឱ្យ “ប៉ះពាល់ដោយផ្ទាល់លើបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំង​តម្លៃស្បៀងអាហារជាសកល”៕

http://ព័ត៌មានសភាអន្តរជាតិ ៣១-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/russia-ready-to-replace-ukrainian-grain-sen-1586378.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`