logo logo
banner1
គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញក្នុងប្រទេសជប៉ុនស្នើឱ្យ គណៈកម្មាធិការសភាពិនិត្យលើទំនាក់ទំនង គោលនយោបាយ និងសាសនា
 

គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញក្នុងប្រទេសជប៉ុនស្នើឱ្យគណៈកម្មាធិការពិសេសសភាមួយ

ពិភាក្សាអំពីទំនាក់ទំនងរវាងគោលនយោបាយ និងសាសនា

រដ្ឋធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២​ គណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានស្នើឱ្យ​គណៈ​កម្មាធិការរដ្ឋធម្មនុញ្ញនៃសភាជាន់ទាប ពិនិត្យពិភាក្សាលើទំនាក់ទំនង រវាងគោលនយោបាយ និងសាសនា​ ដោយសារតែភាពចម្រូង ចម្រាសលើបញ្ហា​ក្រុមសាសនានេះ ដែលគេស្គាល់ថាជាព្រះវិហារសាសនាគ្រិស្ត Unification Church។

​លោក Masaharu Nakagawa សាមាជិកសភាជាន់ទាប​គណបក្សប្រជាធិបតេយ្យ និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា សំណើខាងលើនេះ បានធ្វើឡើង ខណៈដែល​គណៈ​កម្មាធិការរដ្ឋធម្មនុញ្ញ​សភាជាន់ទាប បានបើកកិច្ចប្រជុំពិភាក្សាដោយសេរី ក្នុងអំឡុងពេលដំណើរការសម័យប្រជុំពេញអង្គនៃសភាជាន់ទាប។ វាល្មមដល់ពេលដែល​ត្រូវ​ពិនិត្យពិភាក្សា ថាតើត្រូវធ្វើយ៉ាងណាដើម្បីកំណត់អំពីទំនាក់ទំនង រវាងគោលនយោបាយ និងសាសនា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។

​លោក Nakagawa បានអំពាវនាវឱ្យគណៈកម្មាធិការខាងលើនេះ ពិនិត្យពិភាក្សាលើការរៀបចំ ពិធីបុណ្យសពលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបាន​ប្រារព្ធ​ធ្វើកាលពីខែកញ្ញា  ឆ្នាំ២០២២ ដែលត្រូវបានគេធ្វើឃាត ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ជប៉ុន កាល​ពី​ខែមិថុនា ​ឆ្នាំ២០២២ កន្លងទៅ។ ទន្ទឹមពេលជាមួយគ្នានេះ គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី បានអំពាវនាវឱ្យបើកកិច្ចពិភាក្សាលើការពិនិត្យ​មើល​លើ​មាត្រា ៩ នៃរដ្ឋធម្មនុញ្ញស្តីពី ការលះបង់សង្គ្រាម និងការកែតម្រូវគម្លាតរវាងមណ្ឌលបោះឆ្នោតសភានីមួយៗដែលមានតម្លៃសម្រាប់ការបោះឆ្នោត៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-១០-២២- កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2022102700544/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`