logo logo
banner1
សភាឌូម៉ាយល់ព្រមលើសេចក្តីព្រាង អំពាវនាវដល់សភាបរទេសនានា គោរពអនុសញ្ញាស្តីពីអាវុធជីវសាស្រ្ត
 

រូបភាពសភាឌូម៉ាសហព័ន្ធរុស្ស៊ី

កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ សភាជាន់ទាបសហព័ន្ធរុស្ស៊ីបានអនុម័តលើសេចក្តី ព្រាងមួយអំពាវនាវដល់សភានៃប្រទេសបរទេសនានា ស្តីពីភាពចាំបាច់​ក្នុងការពង្រឹងការអនុវត្តអនុសញ្ញា ស្តីពីអាវុធជីវសាស្រ្ត។ សេចក្តីព្រាងខាងលើមានខ្លឹមសារថា “យើងក៏អំពាវនាវផងដែរដល់សមាជិកសភា នៃប្រទេសនានានៅទូទាំងពិភព​លោក ទាញចំណាប់អារម្មណ៍ឱ្យបានដិតដល់បំផុតលើស្ថាប័ននីតិប្បញ្ញត្តិ   ជាតិ ស្ថាប័នសភា និងអង្គការសភាអន្តរជាតិពីភាពចាំបាច់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់​សហគមន៍ ពិភពលោក ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីពង្រឹងរបបអនុសញ្ញាអាវុធជីវសាស្រ្ត និងអាវុធមានជាតិពុល” ។ អ្នកតាក់តែងសេចក្តីអំពាវនាវខាងលើ បានចាត់ទុក​ថា វាពិតជាមានសារៈសំខាន់ក្នុងការចរចាលើការ អភិវឌ្ឍ និងការអនុម័តពិធីសារចំណងកាតព្វកិច្ចផ្លូវច្បាប់ចំពោះអនុសញ្ញា ដែលនឹងផ្តល់នូវយន្តការមួយ ដ៏មានប្រសិទ្ធភាព​សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តរបស់ខ្លួន…៕

https://www.urdupoint.com/en/world/state-duma-oks-draft-appeal-to-foreign-parlia-1584910.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`