logo logo
banner1
រវ៉ាន់ដា៖ ប្រធានសភាសាធារណរដ្ឋស៊ីស្ហែល ជួបពិភាក្សាការងារ ជាមួយប្រធានសហភាពអន្តរសភា (IPU) ក្នុងរដ្ឋធានីគីហ្គាលី
 

លោក Duarte Pacheco និងលោក Roger Mancienne នៅក្នុងសន្និបាត IPU លើកទី១៤៥ ក្នុងប្រទេសរវ៉ាន់ដា

​លោក Roger Mancienne ប្រធានសភានៃសាធារណរដ្ឋស៊ីស្ហែល និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) នៅឯសន្និបាត IPU លើក ទី១៤៥   នៅក្នុងរដ្ឋធានីគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា  កាលពីថ្ងៃទី១២  ខែតុលា  ឆ្នាំ២០២២។ នេះបើ តាមសេចក្តីថ្លែងការណ៍ព័ត៌មានមួយ​របស់សភាស៊ីស្ហែល នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

​លោក Pacheco បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្មរបស់ស៊ីស្ហែលនៅក្នុង IPU និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនារវាងប្រជាជាតិនានា ដោយលោកបាន​ពណ៌នាថា IPU គឺជាវេទិកាមួយដ៏ល្អសម្រាប់ការសន្ទនាជាទីដែលយើងទទួលបានទស្សនៈផ្សេងៗ និងការស្រុះស្រួលគ្នា។ លោក Man cienne បានថ្លែងសុន្ទរកថា ក្នុងសន្និបាត IPU ស្តីពីមូលបទនៃកិច្ចពិភាក្សាដេញដោលស្តីពី “សមភាពយែនឌ័រ និងសភាដែលមានស្ថានភាពរសើបយែនឌ័រជាកត្តាជំរុញ ដើម្បីពិភពលោកមួយដែលមានភាពធន់ និង​សន្តិភាពជាងមុន”។ លោក Mancienne ទទួលស្គាល់សារៈសំខាន់របស់ស្រ្តីនៅក្នុងដំណើរការជាតិ និង កោតសរសើរដល់ស្រ្តីស៊ីស្ហែលដែលជាអ្នករួមចំណែកដ៏សកម្ម  និងជា​អ្នក​ចូលរួមនៅក្នុងសេវាសាធារណៈ។ ស៊ីស្ហែលត្រូវខិតខំច្រើនថែមទៀតដើម្បីលើកទឹកចិត្តឱ្យស្រ្តីចូលរួមក្នុងនយោបាយ ព្រោះមានស្រ្តីស៊ីស្ហែល ប្រមាណតែ ២៤%ប៉ុណ្ណោះ ដែលកាន់កាប់អាសនៈនៅក្នុងសភា។

​លោកប្រធានសភាស៊ីស្ហែល ក៏បានចួបពិភាក្សាការងារជាមួយលោក Martin Chungong អគ្គលេខា ធិការសហភាពអន្តរសភា(IPU)។ លោក Chungong បានប្តេជ្ញាធានាថា IPU ប​ម្រើសមាជិកទាំងអស់ ដោយស្មើភាព ជាពិសេសសម្រាប់ឋានៈងាយរងគ្រោះក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក Man cienne បានសម្តែងនូវការគាំទ្ររបស់​លោកផងដែរ ចំពោះចំណាប់អារម្មណ៍ជាសកលស្តីពីប្រទេស   អ៊ុយក្រែន “ដោយសង្ឃឹមថា ចំណាប់អារម្មណ៍បែបនេះនឹងបង្កើនការប្តេជ្ញាចិត្តជាសកល ដើម្បីសន្តិភាព និង​សន្តិសុខ”។ លោក Mancienne បានឯកភាពយ៉ាងពេញទំហឹងថា “បម្រែបម្រួលអាកាសធាតុ គឺជា បញ្ហាដែលចាំបាច់ត្រូវតែបង្កើនធាតុផ្សំការដានតាមពីសហភាព​អន្តរសភា​(IPU) និងសហគមន៍អន្តរជាតិ ៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`