logo logo
banner1
សភាប្រជាជនចិន ចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
 

លោក Li Zhanshu ចូលរួមធ្វើជាអធិបតី និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ

​កាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន(NPC) នីតិកាលទី១៣  ដែលជាស្ថានប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់សាធារណរដ្ឋ​ប្រជាមានិតចិន បានចាប់ផ្តើមបើក កិច្ចប្រជុំលើកទី៣៧ របស់ខ្លួននៅទីក្រុងប៉េកាំង ។ លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បានចូលរួម​ធ្វើជាអធិបតី និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងរបស់ សម័យប្រជុំ។

របៀបវារៈនៃកិច្ចប្រជុំពេញអង្គលើកទីមួយគឺដើម្បីសិក្សា និងអនុវត្តគោលការណ៍ណែនាំនៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន (CPC)។ លោក Li Shulei សមាជិក​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការមជ្ឈិម CPC បានធ្វើ ឡើងអានរបាយការណ៍នៅក្នុង​កិច្ចប្រជុំនេះ។ លោក Li Zhanshu បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ ខ្លួនដើម្បីរក្សាការរួបរួមកម្រិតខ្ពស់ជាមួយគណៈកម្មាធិការមជ្ឈិម CPC និងជាមួយសមមិត្ត Xi Jinping តាម មនោគមវិជ្ជាស្នូល ដើម្បីទទួលបានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសមិទ្ធផលនយោបាយសំខាន់ៗដែលសម្រេចបានដោយសមាជជាតិ CPC លើកទី២០។

លោក Li Zhanshu បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីក្តាប់ឱ្យ បានពេញលេញនូវភារកិច្ចស្នូលរបស់បក្សលើដំណើរថ្មីក្នុងយុគសម័យថ្មី និងធានានូវការអនុវត្តត្រឹមត្រូវនៃ គោលការណ៍ណែនាំនៃសមាជជាតិ CPC លើកទី២០។ លោកក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការ​អនុវត្ត​អភិបាល​កិច្ចផ្អែកលើច្បាប់លើគ្រប់វិស័យ អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជា ពលរដ្ឋទាំងមូល និងផ្តល់តួនាទីកាន់តែល្អប្រសើរដល់ប្រព័ន្ធនៃវឌ្ឍនភាព​របស់ប្រជាជន​នៅក្នុងរដ្ឋ ៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221027/594759f20c424d7ab859909d68fe96fc/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`