logo logo
banner1
គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីតាលី ឈ្នះការបោះឆ្នោតសម្តែងការទុកចិត្ត លើកចុងក្រោយ
 

លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ឡើងថ្លែងមតិយោបល់នៅក្នុងព្រឹទ្ធសភា

កាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋអ៊ីតាលីដែលដឹកនាំដោយលោកស្រី នាយករដ្ឋមន្ត្រី Giorgia Meloni បានឈ្នះការបោះឆ្នោតសម្តែង​ការ​ទុកចិត្ត នៅក្នុងសភាជាន់ខ្ពស់របស់ប្រទេស អ៊ីតាលី។ ចំនួនសរុបចុងក្រោយនៅក្នុងព្រឹទ្ធសភាគឺ មានការគាំទ្រលើរដ្ឋាភិបាលរបស់លោកស្រី Meloni ចំនួន ១១៥សំឡេង  ប្រឆាំងចំនួន ៧៩សំឡេង និងអនុបវាទចំនួន ៥។ កាល​ពី​ថ្ងៃ​អង្គារ រដ្ឋាភិបាលរបស់លោកស្រី Meloni ​បាន​ទទួល​ការ​អនុម័ត​យ៉ាង​ងាយ​នៅ​ក្នុង​សភា​ជាន់​ទាប ដោយ​មាន​សំឡេង​គាំទ្រចំនួន ២៣៥សំឡេង​ប្រឆាំងចំនួន ១៥៤សំឡេង និង​អនុបវាទចំនួន ៥។ ការបោះឆ្នោតសម្តែងការទុកចិត្តទាំងពីរនេះ គឺជាជំហានមួយ ដែលទាមទារដោយ​រដ្ឋធម្មនុញ្ញអ៊ីតាលីសម្រាប់រដ្ឋាភិបាលថ្មី ដើម្បីក្លាយជាប្រតិបត្តិការពេញលេញ….៕

https://english.news.cn/20221027/f6a7af774232470fa40c250aac4e0011/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`