រូបទង់ជាតិសភាអឺរ៉ុប
គណៈកម្មាធិការសេរីភាពពលរដ្ឋនៃសភាអឺរ៉ុប បានអនុម័តទទួលស្គាល់សាធារណរដ្ឋក្រូអាស៊ីជាសមា ជិកពេញសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការមកកាន់តំបន់ Schengen។ នៅក្នុងរបាយការណ៍មួយដែល អនុម័តដោយសំឡេងគាំទ្រ ៤៥ ទល់នឹង ៨សំឡេង និងអនុបវាទ ៥សំឡេង គណៈកម្មាធិការខាងលើ បានទទូចឱ្យក្រុមប្រឹក្សារដ្ឋមន្រ្តី នៃសហភាពអឺរ៉ុប ត្រូវបន្តនីតិវិធី និងអនុម័តនូវសេចក្តីសម្រេចចុងក្រោយ ដើម្បីលើកលែងការត្រួតពិនិត្យព្រំដែន។
សភាអឺរ៉ុប នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ខ្លួនបានតស៊ូមតិជាយូរមកហើយ ដើម្បីឱ្យ បញ្ចប់កិច្ចការនៃតំបន់ធ្វើដំណើរដោយសេរី Schengen ដែលនៅពេលនេះបានរួមបញ្ចូលរដ្ឋចំនួន ២៦ (រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ លើកលែងតែ ប៊ុលហ្គារី ក្រូអាស៊ី ស៊ីប អៀរឡង់ និងរូម៉ានី និង រដ្ឋមិនមែនជាសមាជិកសហភាពអឺរ៉ុប រួមមាន ន័រវែស អ៊ីឡង់ ស្វ៊ីស និងលីតេនស្តែន)…៕
https://menafn.com/1105078904/European-Parliament-Gives-Green-Light-For-Croatia-To-Join-Schengen-Area
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម