logo logo
banner1
រដ្ឋមន្រ្តីក្រសួងការបរទេសហ្សកដានី ទទួលជួបគណៈប្រតិភូ សមាជិកសភាចក្រភពអង់គ្លេស
 

រដ្ឋមន្រ្តីក្រសួងការបរទេសហ្សកដានី ទទួលជួបគណៈប្រតិភូសមាជិកសភាចក្រភពអង់គ្លេស

កាលពីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ លោក Ayman Safadi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេសនៃព្រះរាជាណាចក្រហ្សកដានីបានថ្លែងថា ហ្សកដានី និង​ចក្រភពអង់គ្លេសបន្តមានទំនាក់ ទំនងយូរអង្វែង និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការខ្លាំងក្លាជាងមុន និងការសម្របសម្រួលរវាង ប្រជាជាតិទាំងពីរ។ លោក Safadi បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលនៃជំនួបជាមួយគណៈ ប្រតិភូមកពីគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃរដ្ឋសភាចក្រភពអង់គ្លេសដឹកនាំដោយលោកស្រី Sarah Champion។

ជំនួបខាងលើផ្តោតលើសេដ្ឋកិច្ច និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រដ៏រួសរាយ រាក់ទាក់ទាំងពីរ ក៏ដូចជា ជំនួយរបស់ចក្រភពអង់គ្លេស មកកាន់​ហ្សកដានី​​​​​ដើម្បីដោះស្រាយបញ្ហាប្រឈម នានា និងដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចរបស់ខ្លួន។ សម្រាប់ភាគីចក្រភពអង់គ្លេស គណៈប្រតិភូសមាជិក រដ្ឋសភាអង់គ្លេស​បានកោត​សរសើរតួនាទីដ៏សំខាន់របស់ហ្សកដានី ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះ ករុណា ព្រះអង្គ  Abdull​ah II ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គដើម្បីសម្រេចបាននូវ​សន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់…៕

https://petra.gov.jo/Include/InnerPage.jsp?ID=45981&lang=en&name=en_news



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`