ជំនួបរវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក និងស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាម៉េរិក
លោក Patrick Leahy ប្រធានបណ្តោះអាសន្ននៃព្រឹទ្ធសភាសហរដ្ឋអាម៉េរិក(President Pro Tempore) បានប្តេជ្ញារួមចំណែកបន្ថែមទៀតចំពោះចំណងទាក់ទងរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហរដ្ឋអាម៉េរិក នៅពេលលោកចូលនិវត្តន៍ក៏ដោយ។
សមាជិកព្រឹទ្ធសភារូបនេះ និងភរិយារបស់លោកបានចូលជួបសួរសុខទុក្ខស្ថានទូតវៀតណាម។ ថ្លែងទៅកាន់បុគ្គលិកទូតវៀតណាម លោក Leahy បានថ្លែងថា លោកនឹងបន្តធ្វើការថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងវៀតណាម ក្នុងការដោះស្រាយផលវិបាកនៃសង្រ្គាម ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ ក៏ដូចជា ដើម្បីផលប្រយោជន៍រួម និងដើម្បីពិភពលោកមួយដែលល្អប្រសើរជាងមុន។ លោក Leahy ស្នើពង្រឹងការផ្លាស់ប្តូរទៅវិញទៅមករវាងយុវជនជំនាន់ក្រោយ នៃប្រទេស ទាំងពីរ ព្រោះវាជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយឱ្យប្រជាជនវៀតណាម និងអាម៉េរិកពង្រឹងការយល់គ្នា ទៅវិញទៅមក និងរួមចំណែកក្នុងការពង្រឹងមិត្តភាពទ្វេភាគី។
លោក Leahy និងភរិយាបានសម្តែងនូវអារម្មណ៍ពិសេសរបស់ខ្លួនចំពោះវៀតណាម ដោយថ្លែង ថា ពួកគាត់តែងតែមានក្តីរីករាយក្នុងការទៅទស្សនកិច្ចទៅកាន់ប្រជាជាតិអាស៊ីអគ្នេយ៍មួយនេះ និងស្រលាញ់ភាពរួសរាយរាក់ទាក់បើកចំហរបស់ប្រជាជនវៀតណាម ដែលតែងតែស្ទុះស្ទាចង់ចេះចង់ដឹង។ សម្រាប់ភាគីវៀតណាម លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាម៉េរិកបានអះអាងថា រដ្ឋាភិបាល និងប្រជាជនវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សមាជិកព្រឹទ្ធសភារូបនេះ ភរិយារបស់លោក និងលោក Tim Rieser ដែលជាជំនួយការគោលនយោបាយការបរទេសជាន់ខ្ពស់ ក្នុងដំណើរការនៃការផ្សះផ្សា និងលើកកម្ពស់ចំណងទាក់ទងទ្វេភាគី។
មន្រ្តីការទូតរូបនេះបានថ្លែងបន្តថា លទ្ធផលនៃដំណោះស្រាយផលវិបាកនៃសង្រ្គាមបានជួយធ្វើឱ្យ ប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នា ពង្រឹងជំនឿទុកចិត្ត និងយោគយល់គ្នាទៅវិញទៅមក និងបើកចំហកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត។ វៀតណាមតែងតែស្វាគមន៍ ដល់សមាជិកព្រឹទ្ធសភារូបនេះ និងភរិយារបស់លោក ត្រឡប់ទៅកាន់វៀតណាមនៅពេលដែលអាចធ្វើទៅបាន និងបានស្នើឱ្យលោក Leahy បន្តការគាំទ្ររបស់លោក និងបន្តរួមចំណែកក្នុងទំនាក់ទំនងទ្វេភាគី ទន្ទឹមនឹងការជួយកសាងបណ្តាញក្រុមមិត្តភាពនៃសមាជិកសភា៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/senator-pledges-more-contributions-to-vietnamus-relations/240745.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម