លោកស្រី Marketa Pekarova-Adamova ប្រធានសភានៃសាធារណរដ្ឋឆែក(រូបពាក់អាវខៀវ)
លោកស្រី Marketa Pekarova-Adamova ប្រធានសភានៃសាធារណរដ្ឋឆែកបានស្នើឱ្យបង្កើតតុលាការអន្តរជាតិមួយ ដើម្បីផ្តន្ទាទោសលើពលរដ្ឋសហព័ន្ធរុស្ស៊ីដែលបានប្រព្រឹត្តបទឧក្រិដ្ឋមកលើប្រទេស អ៊ុយក្រែន។ ការផ្តន្ទាទោសនេះធ្វើឡើង ដើម្បីជួយរារាំងការធ្វើឱ្យអន្តរាយដល់សណ្តាប់ធ្នាប់ពិភពលោក។ លោកស្រី Pekarova-Adamova បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថារបស់លោកស្រី នៅឯកិច្ចប្រជុំកំពូលសភាលើកទី១ នៃវេទិកាអន្តរជាតិស្តីពីឧបទ្វីបគ្រីមៀ។ នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មានមួយរូបរបស់សារព័ត៌មាន Ukrinform បានធ្វើសេចក្តីរាយការណ៍។
លោកស្រី Pekarova-Adamova បានថ្លែងថា “លោកស្រីចង់ប្រើប្រាស់ឱកាសនេះ ស្នើឱ្យចាត់ វិធានការម៉ឺងម៉ាត់ ដើម្បីបង្កើតតុលាការអន្តរជាតិមួយសម្រាប់បទឧក្រិដ្ឋរបស់សហព័ន្ធរុស្ស៊ីលើមកប្រទេសអ៊ុយក្រែន ដើម្បីនាំយកជនឈ្លានពានមកផ្តន្ទាទោស”។ ការផ្តន្ទាទោសនេះ រួមទាំងបុគ្គលិកយោធា និងពលរដ្ឋសហព័ន្ធរុស្ស៊ី ព្រមទាំងជនសមគំនិតដែលបង្កសង្រ្គាមជាមួយគ្នា។ លោកស្រីបានកត់សម្គាល់ថា ការនាំយកមកផ្តន្ទាទោសបែបនោះ គឺជាបញ្ហានៃគោលការណ៍គ្រឹះ។ “ប្រសិនបើយើងមិនសម្រេចបាននូវគោលដៅមួយនេះទេ នោះវានឹងធ្វើឱ្យអន្តរាយដល់សណ្តាប់ធ្នាប់ពិភពលោក”។
បើតាមលោកស្រី Pekarova-Adamova វត្តមានដ៏សំខាន់នៃសហគមន៍អន្តរជាតិនៅឯកិច្ចប្រជុំកំពូលសភាលើកទី១ នៃវេទិកាអន្តរជាតិស្តីពីឧបទ្វីបគ្រីមៀ បានជំរុញឱ្យមានសុទិដ្ឋិនិយមសម្រាប់ជ័យជម្នះរួមនៅទីបំផុតនៃប្រជាធិបតេយ្យ។ លោកស្រី Pekarova-Adamova បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលលើកក្រោយនឹងអាចធ្វើឡើងនៅក្នុងឧបទ្វីបគ្រីមៀ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមឡើងនៅទីនោះ ហើយវាគួរតែបញ្ចប់នៅទីនោះវិញ។
ថ្លែងអំណរគុណដល់លោកស្រី Pekarova-Adamova ចំពោះ “សារដ៏មានឥទ្ធិពល” នៅក្នុងសុន្ទរកថារបស់លោកស្រី លោក Ruslan Stefanchuk ប្រធានសភានៃប្រទេសអ៊ុយក្រែនបានថ្លែងថា សាធារណរដ្ឋឆែកបានថ្លឹងថ្លែងយ៉ាងពិសេស ចាប់តាំងពីសាធារណរដ្ឋឆែកបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នៃសហភាពអឺរ៉ុបមក៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105078131/Czech-Republic-Calls-For-Creation-Of-International-Tribunal-For-Russian-Crimes-In-Ukraine
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម