logo logo
banner1
លោក Chung Woo-taik សមាជិកសភាគណបក្សកាន់អំណាច​ត្រូវបានជ្រើសតាំងជាបេក្ខជនអនុប្រធានសភាកូរ៉េខាងត្បូង
 

លោក Chung Woo-taik សមាជិកសភាគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន​ ថ្លែងក្នុងមហាសន្និបាតសមាជិកសភាគណបក្សក្នុងរដ្ឋសភា

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ គណបក្សកាន់អំណាច គឺគណបក្ស អំណាចប្រជាជន បានបើកមហាសន្និបាតសមាជិកសភាគណបក្សរបស់ខ្លួន និងបានបោះឆ្នោតជ្រើសតាំងលោក Chung Woo-taik សមាជិកសភា ជាបេក្ខជនអនុប្រធានសភាកូរ៉េខាងត្បូង។ ការបោះឆ្នោត ជ្រើសតាំងនេះ ត្រូវបានធ្វើឡើង​ដើម្បីជំនួស​តំណែងលោក Chung Jin-suk សមាជិកសភា ដែលត្រូវបានចុះចេញពីតំណែង បន្ទាប់ពីចូលកាន់តំណែងគណៈកម្មាធិការនាយកបន្ទាន់របស់គណបក្សអំណាចប្រជាជន កាលពី​ខែកញ្ញា ឆ្នាំ២០២២។ លោក Chung Woo-taik នឹងបម្រើជាអនុប្រធានសភា រហូតដល់សភាបច្ចុប្បន្ន ត្រូវបានរំលាយនៅថ្ងៃទី២៩ ខែឧសភា​​ ឆ្នាំ២០២៤ ប្រសិនបើញត្តិ​តែងតាំង​របស់លោក Chung Woo-taik ត្រូវបានអនុម័ត តាមរយៈការបោះឆ្នោតក្នុងសម័យប្រជុំពេញអង្គ។

​លោក Chung Jin-suk បានថ្លែងថា លោកនឹងបំពេញតួនាទីរបស់ខ្លួន និងក្លាយជាអនុប្រធានសភាខ្លាំង ១ រូប។ សភាកូរ៉េខាងត្បូង បានតែងតាំងអនុប្រធាន ២ រូប គឺ ១ រូប មកពី​គណបក្សកាន់ អំណាច និង ១​ រូប ទៀត មកពីគណបក្សប្រឆាំង។

​នៅពេលថ្មីៗនេះ លោក Kim Jin-pyo និងលោក Kim Young-joo មកពីគណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ បានកាន់តំណែងជា​ប្រធានសភា និងអនុ ប្រធានផ្សេងៗគ្នា៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-១០-២២- កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221025005100315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`