សន្និបាតរួមលើកទី៤២ នៃសភាតំបន់អាហ្វ្រិក ការ៉ាអ៊ីប ប៉ាស៊ីហ្វិក និងសភាអឺរ៉ុប(The 42nd ACP-EU Joint Parliamentary Assembly) នឹងប្រព្រឹត្តិទៅពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងរដ្ឋធានីម៉ាពុយតូ នៃសាធារណរដ្ឋម៉ូសំប៊ីក។ សន្និបាតនេះនឹងមានការចូលរួមពីសមាជិកសភាអឺរ៉ុប និងសមាជិកសភា នៃប្រទេសចំនួន៧៨ ក្នុងតំបន់អាហ្វ្រិក ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក។ ថ្ងៃទី២៩ ខែតុលា គឺជាថ្ងៃនៃការរៀបចំវេទិកាយុវជន និងស្រ្តី។ កម្មវិធីបើកសន្និបាត នឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ១១:០០ ថ្ងៃចន្ទ ទី៣១ ខែតុលា ដោយមានការចូលរួមពីលោក Filipe Nyusi ប្រធានាធិបតីសាធារណរដ្ឋម៉ូសំប៊ីក។ កម្មវិធីបើកនេះប្រព្រឹត្តិទៅក្រោមសហប្រធានពីររូបគឺលោក Carlos Zorrinho (សមាជិកសភាអឺរ៉ុបនិងជាសមាជិកសភាប្រទេស ព័រទុយហ្កាល់) និងលោកPeter Kenilorea (សមាជិកសភាកោះសូលូម៉ុង(Solomon Islands)៖
មូលបទសំខាន់ៗនៃសន្និបាតខាងលើ រួមមាន៖
សន្និបាតខាងលើនេះ មានភ្ជាប់ជាមួយនូវទស្សនកិច្ចទីតាំងចំនួនពីរ គឺ(១)ទស្សនកិច្ចនៅមជ្ឈមណ្ឌលសុខភាពជាតិ(The National Health Center) ដើម្បីជួបវេជ្ជបណ្ឌិត ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ និង(២)ទស្សនកិច្ចទៅកាន់ខេត្តMaputo ដើម្បីជួបជាមួយអា ជ្ញាធរតំបន់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងហានិភ័យដែលទាក់ទងនឹងគ្រោះថ្នាក់ធម្មជាតិ…៕
http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២៥-១០-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20221024IPR45733/acp-eu-42nd-joint-parliamentary-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម