logo logo
banner1
ប្រធានសភាអាហ្រ្វិកកណ្តាល៖ អាហ្វ្រិកកណ្តាលត្រៀមរួចជាស្រេចសម្រាប់ កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ស្តីពីការនាំចេញធនធាននានា
 

លោក Simplice Sarandji ប្រធានសភានៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល

​លោក Simplice Sarandji ប្រធានសភានៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល(CAR) បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានរុស្ស៊ី Sputnik ថាសាធារណរដ្ឋអាហ្រ្វិក​កណ្តាល និងសហព័ន្ធរុស្ស៊ីចាំបាច់ត្រូវអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច CAR ត្រូវការការវិនិយោគក្នុងវិស័យផលិតកម្ម និងត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ​រុស្ស៊ី ក្នុងការនាំចេញធនធាននានា កសិកម្ម និងពាណិជ្ជកម្ម។

លោក Sarandji បានថ្លែងថា “យើងត្រូវការការវិនិយោគក្នុងវិស័យផលិតកម្ម។ ស្ថានភាពសន្តិសុខនៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាលកំពុងភាពប្រសើរឡើង ដូច្នឹងវាដល់​ពេលវេលាដែលត្រូវអភិវឌ្ឍន៍វិស័យផ្សេងៗទៀត​នៃកិច្ចសហប្រតិបត្តិការ ការនាំចេញធនធាននានារបស់យើង ការគាំទ្រសម្រាប់វិស័យ កសិកម្ម  និងការធ្វើពាណិជ្ជកម្ម​កសិដ្ឋាន”។ អ្នកនយោបាយរូបនេះបានពន្យល់ថា លោកបានពិភាក្សាកិច្ចការនេះ នៅឯជំនួបមួយជាមួយលោក Sergey Katyrin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម​រុស្ស៊ី(CCI) ដែលបានស្នើឱ្យសម្រេចភាពជាដៃគូរវាង CCI ជាមួយ CAR ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច។

​លោក Sarandji បានថ្លែងបន្តថា “លោកបានថ្លែងប្រាប់លោក Katyrin ថា ការគាំទ្រដែលរុស្ស៊ី​បានផ្តល់ដល់ប្រទេសរបស់លោកនៅក្នុងវិស័យសន្តិសុខមានតម្លៃមិនអាចកាត់​ថ្លៃបាន ប៉ុន្តែយើងក៏ត្រូវការ ការអភិវឌ្ឍចំណងទាក់ទងសេដ្ឋកិច្ចរបស់យើងផងដែរ… លោកប្រធានសភាពាណិជ្ជកម្មរុស៊ីបានស្តាប់យ៉ាងយកចិត្តទុកដាក់បំផុត និងបានបង្ហាញ​បំណងបង្កើតចំណងទាក់ទងជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៅក្នុងរដ្ឋធានីបង់ហ្គី នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល(CAR)”។

លោក Sarandji បានថ្លែងបន្ថែមថា លោកនឹងជូនព័ត៌មានអំពីបំណងមួយនេះដល់សភាពាណិជ្ជកម្ម និងឧស្សាហកម្មសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដើម្បីឱ្យសភាពាណិជ្ជកម្ម​អាច​​​សម្រេច​ថាតើវិស័យ មួយណាដែលអាចធ្វើកិច្ចសហប្រតិបត្តិការបាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងធុរជនរបស់ យើង។ លោក Felix Moloua នាយករដ្ឋមន្រ្តី​សាធារណរដ្ឋអាហ្វ្រិកកណ្តាល(CAR)បានថ្លែងថា កាលពី   ខែមិថុនា ឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលទីក្រុងបង់ហ្គីបានពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូអំពី កិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យថាមពល បច្ចេកវិទ្យា និងការដឹកជញ្ជូន៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/rpt-car-ready-to-cooperate-with-russia-on-r-1582988.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`