logo logo
banner1
សភាលីបង់បរាជ័យជាលើកទី៤ ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ក្នុងគ្រាដែលថ្ងៃចាកចេញរបស់ប្រធានាធិបតីកាន់តែខិតជិតមកដល់
 

លោក Michel Aoun ប្រធានាធិបតីនៃសាធារណរដ្ឋលីបង់ដែលត្រូវចប់អាណត្តិ

នាថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋលីបង់បានបរាជ័យជាលើកទី៤ ក្នុងការ បោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី ខណៈដែលនៅសល់តែ ១សប្តាហ៍​ទៀត​​ប៉ុណ្ណោះនឹងដល់ពេលដែល លោកប្រធានាធិបតី Michel Aoun ត្រូវចប់អាណត្តិ    និងការព្រមានពីវិបត្តិរដ្ឋធម្មនុញ្ញកាន់តែលាន់ឮឡើង។

ជាមួយនឹងសភាមួយដែលកាន់តែបែកបាក់ជាងមុនមិនធ្លាប់មាន ក្រោយការបោះឆ្នោតខែឧសភា ក្រុម អ្នកនយោបាយមិនអាចសម្រេចបានការមូលមតិគ្នា​លើបេក្ខជនស្នង​តំណែង​ពីលោក Aoun។ តំណែង ប្រធានាធិបតីបានស្ថិតក្នុងភាពទំនេរ ធ្លាប់កើតមានជាច្រើនលើកមកហើយ ចាប់តាំងពីសម័យសង្រ្គាម ស៊ីវិលឆ្នាំ១៩៧៥-១៩៩០ ប៉ុន្តែភាព​ទំនេរ​លើកនេះបង្កការព្រួយបារម្ភខ្លាំង។ រដ្ឋាភិបាលបានប្រតិបត្តិការ ក្នុងនាមជារដ្ឋាភិបាលចាំផ្ទះហើយប្រទេសមួយនេះ កំពុងតែផុងជ្រៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ៣ឆ្នាំកន្លង មកហើយ។ លោក Nabih Berri ប្រធានលីបង់បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំសភានៅថ្ងៃ ព្រហស្បតិ៍  ទី២៧  ខែតុលា ឆ្នាំ២០២២…៕

https://www.todayonline.com/world/lebanon-fails-elect-president-fourth-time-aouns-departure-looms-2027436



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`