ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសកូឡុំប៊ីប្រចាំនៅវេណេស៊ុយអេឡា ជួបសន្ទនាការងារជាមួយលោក Nicolas Maduro
លោក Jorge Rodriguez ប្រធានរដ្ឋសភានៃសាធារណរដ្ឋវេណេហ្ស៊ុយអេឡាបានមានប្រសាសន៍ថា គណៈប្រតិភូរដ្ឋសភារបស់សាធារណរដ្ឋវេណេស៊ុយអេឡា និងសភារបស់សាធារណរដ្ឋកូឡុំប៊ីបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កើតគណៈកម្មកាសម្រាប់ការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតី។
មានប្រសាសន៍ពីលើស្ពានអន្តរជាតិ Simon Bolivar ដែលតភ្ជាប់ប្រទេសទាំងពីរសម្រាប់ធ្វើការឆ្លង កាត់ព្រំដែនរួមគ្នានោះ លោក Rodriguez ពិពណ៌នាថា វាជា “កិច្ចប្រជុំជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានការលំបាកជាច្រើនឆ្នាំ”។ លោក Rodriguez បានមានប្រសាសន៍ថា គណៈកម្មាការនឹងលើកឡើងអំពី “របៀប វារៈរួមនៅព្រំដែន” និងផ្សព្វផ្សាយគោលនយោបាយទំនាក់ទំនងទ្វេភាគីថ្មីដែលបានព្រមព្រៀងដោយមេដឹកនាំនៃប្រទេសទាំងពីរ។ លោក Rodriguez បានបន្តទៀតថា ក្នុងចំណោមបញ្ហាដែលគណៈកម្មការនឹងដោះស្រាយគឺ ពាណិជ្ជកម្ម ការដឹកជញ្ជូន និងសន្តិសុខ និងតម្រូវការក្នុងការបើកច្រកព្រំដែនឡើងវិញឱ្យបានពេញលេញ និងឆាប់តាមដែលអាចធ្វើទៅបាន។
លោកស្រី Gloria Florez ប្រធានគណៈកម្មការទីពីរនៃព្រឹទ្ធសភាកូឡុំប៊ី បានមានប្រសាសន៍ថា ភាគីទាំងពីរមាន “ការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតឡើងវិញ” បន្ទាប់ពីចំណងមិត្តភាពជាច្រើនឆ្នាំត្រូវបានកាត់ផ្តាច់។ ទូរទស្សន៍ Venezolana de Television ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា សមាជិកសភាកូឡុំប៊ីចំនួន ៣៦រូប និងវេណេហ្ស៊ុយអេឡា ៣២រូប បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221022/55b9cc7c64e941a387b9892763108b12/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម