logo logo
banner1
ប្រធានសភាអឺរ៉ុប អបអរសាទរដល់លោក Sunak ដែលបានក្លាយជានាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេស
 

លោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស

កាលពីថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប បានចូលរួមអប អរសាទរដល់លោក Rishi Sunak ដែលបានក្លាយជានាយក​រដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស និងបានសង្កត់ ធ្ងន់លើតម្រូវការសម្រាប់ “ទំនាក់ទំនងដ៏រឹងមាំ និងការកសាងទំនុកចិត្តជាមួយចក្រភពអង់គ្លេស” ។ លោកស្រី Metsola បានសរសេរថា “សូមចូលរួមអបអរសាទរចំពោះលោក Rishi Sunak ដែលបានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់របស់ចក្រភពអង់គ្លេស”។ លោកស្រី Metsola បានមាន​ប្រសាសន៍​​​​ថា “នៅពេលនៃបញ្ហាប្រឈមដ៏ធំ អឺរ៉ុប ត្រូវការស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ ផលប្រយោជន៍ស្នូលរបស់យើងនៅតែដដែល”។ សាររបស់លោកស្រី Metsola គឺជាសារលើកដំបូងពីប្រធានស្ថាប័ន EU ដែលផ្ញើទៅកាន់លោក Sunak ដែលត្រូវបានជ្រើសរើសជា មេដឹកនាំថ្មីនៃគណបក្សអភិរក្សនិយម ដែលជាគណបក្សកំពុង​កាន់អំណាច​របស់ចក្រភពអង់គ្លេស….៕

https://www.nst.com.my/world/world/2022/10/843351/eu-parliament-chief-congratulates-sunak-becoming-uk-pm



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`