logo logo
banner1
លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក​ ចូលរួមក្នុងវេទិកានៃកិច្ចប្រជុំកំពូលសភាស្តីពី បញ្ហាឧបទ្វីបគ្រីមៀ
 

លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក

​លោកស្រី Emine Dzhaparova អនុរដ្ឋមន្ត្រីទី១ ក្រសួងការបរទេសអ៊ុយក្រែន បានរាយការណ៍ប្រាប់សារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrinform ថា លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក បានចូលរួមក្នុងវេទិកានៃកិច្ចប្រជុំកំពូលសភាស្តីពី បញ្ហាឧបទ្វីបគ្រីមៀ ដែលត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីសាគ្រែប នៃសាធារណរដ្ឋ​ក្រូអាស៊ី រយៈពេល ២ ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២។

លោកស្រី Dzhaparova បានសង្កត់ធ្ងន់ថា បញ្ជីឈ្មោះសមាជិកចូលរួមទាំងអស់ ត្រូវបានធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។​ សមាជិក ១ រូប ក្នុងចំណោមសមាជិកចូលរួមទាំងនោះ ក៏មានវត្តមានលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិកផងដែរ។ ការចូលរួមរបស់លោកស្រីប្រធានសភាតំណាងសហរដ្ឋអាមេរិកនៅពេលនេះ គឺជា​ការបញ្ជាក់ចំៗថា បញ្ហាមិនឱ្យកាន់កាប់តំបន់ឧបទ្វីបគ្រីមៀ គឺជាបញ្ហាស្នូលនៅក្នុងរបៀបវារៈរបស់រដ្ឋាភិបាលទីក្រុងស៊ីនតោន។ លោកស្រី Dzhaparova បានលើកឡើង​ទៀត​ថា តំណាងជាច្រើនរូបមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេនៅលើពិភពលោក (G7 Countries) រួមមាន កាណាដា, សាធារណរដ្ឋបារាំង, សាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់, សាធារណ-រដ្ឋអ៊ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ  តាមរយៈប្រព័ន្ធនិម្មិត។

​លោកស្រី Dzhaparova ក៏បានសង្កត់ធ្ងន់ផងដែរថា សេចក្តីថ្លែងការណ៍ខ្លាំងៗចុងក្រោយមួយ ដែលឆ្លើយតបទៅនឹងភាពប្រាកដប្រជា នៃពេលវេលាដែលកំពុងត្រូវបានរៀបចំ រួមជាមួយសមាជិកចូល រួមទាំងអស់។ សមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ ជាពិសេស បានថ្កោលទោសលើការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដាក់​បញ្ចូលតំបន់​ឧបទ្វីប​​​គ្រីមៀ, ទីក្រុង Luhansk, ទីក្រុង Donetsk, ទីក្រុង Zaporozhye និងទីក្រុង Kherson ជាឧបសម្ព័ន្ធរបស់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-១០-២២- កែវ ធាវី ប្រែសម្រួលពី៖ https://cablefreetv.org/nancy-pelosi-will-attend-the-crimean-platform parliamentary-summit/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`