logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម សាទរចំពោះការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់អង្គការ UN សម្រាប់វៀតណាម
 

 

លោក Vuong Dinh Hue (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Antonio Guterres

នៅរដ្ឋធានីហាណូយ កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់​ចំពោះការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិសម្រាប់រដ្ឋសភាវៀតណាម ខណៈជួបសន្ទនាការងារជាមួយលោក Antonio Guterres អគ្គលេខា​ធិការអង្គការសហប្រជាជាតិ។

លោក Hue បានថ្លែងអំណរគុណចំពោះ UN បានថ្លែងអំណរគុណចំពោះ UN ដែលបានផ្តល់ឱ្យវៀត ណាមនូវវ៉ាក់សាំងចំនួន ៦១,៧លានដូស និងឧបករណ៍វេជ្ជសាស្ត្រតាម​រយៈមជ្ឈមណ្ឌល COVAX ដោយ លោកបានមានប្រសាសន៍ថា គឺជាឧបករណ៍សំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម បន្ទាប់ពីបានគ្រប់គ្រងជំងឺ​រាតត្បាត។ លោក Hue បានមានប្រសាសន៍ថា បន្ទាប់ពីរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រូវបានអនុម័ត រដ្ឋសភាវៀតណាម គឺជាស្ថាប័នបង្កើតច្បាប់ដំបូងគេបង្អស់នៅទូទាំងពិភពលោកក្នុងការបង្កើត និងរៀបចំក្របខ័ណ្ឌគោលនយោ បាយទាំងអស់នៃការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទៅក្នុងប្រព័ន្ធច្បាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និង១០ឆ្នាំ។ លោក Hue បានមានប្រសាសន៍បន្តទៀតថា វៀតណាមបានប្រកាន់ខ្ជាប់នូវគោលនយោបាយ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងរួមបញ្ជូល ដើម្បីកុំឱ្យនរណាម្នាក់ទុកចោល។ ឆ្លៀតក្នុងឱកាសនោះ លោក Hue បានស្នើឱ្យ UN បន្តជំរុញការតភ្ជាប់រវាងរដ្ឋសភាវៀតណាម និងសកម្មភាពរបស់អង្គការសហប្រជាជាតិ រវាងអង្គការសហប្រជាជាតិ និងសហភាពអន្តរសភា(IPU) និងយន្តការពាក់ព័ន្ធដទៃទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក Guterres បានសាទរចំពោះវៀតណាមជាសមាជិកដ៏ស្វាហាប់ និងសកម្មរបស់អង្គការសហប្រជាជាតិ។ ការដឹងគុណរបស់វៀតណាមចំពោះ​អង្គការ​សហប្រជាជាតិបានរួមចំណែក ក្នុងការបិទគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។ លោក Guterres បានមានប្រសាសន៍ ទៀតថា វៀតណាម និង​ប្រជាជន​វៀតណាម​អាច​មាន​មោទនភាព​ទាំង​ស្រុង ដោយ​សារ​សំឡេង​របស់​ពួកគេ​មាន​កេរ្តិ៍ឈ្មោះ​ពី​គ្រប់​ប្រទេស ៕

http://ព័ត៌មានសភាអន្តរជាតិ ២៤-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-hails-un-organs-effective-support-for-vietnam/240535.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`