logo logo
banner1
ទីបំផុតសភាស្រីលង្កា បើកកិច្ចពិភាក្សាលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២២
 

សម័យប្រជុំរបស់សភា​ស្រីលង្កា

ការជជែកដេញដោលដែលគេរំពឹងទុកច្រើនសម្រាប់ការអនុម័តវិសោធនកម្មលើកទី២២ ដល់រដ្ឋធម្មនុញ្ញនៃ សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងគោល បំណងផ្តល់អំណាចដល់សភាលើស្ថាប័ននីតិប្រតិបត្តិ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការពន្យារពេល២លើក ដោយសារតែការ ប្រឆាំងយ៉ាងខ្លាំងពីគណបក្ស SLPP ដែលជាគណបក្សកំពុងកាន់អំណាច។ ការជជែកដេញដោលមុននេះ ត្រូវបាន កំណត់យកថ្ងៃទី០៦ និងថ្ងៃទី០៧ ខែតុលា ប៉ុន្តែវាត្រូវបាន​ពន្យារពេល ខណៈដែលលោកនាយករដ្ឋមន្ត្រី Dinesh Gunawardena បានប្រាប់សភាថា រដ្ឋាភិបាលនឹងមានការពិភាក្សាបន្ថែមទៀត ដើម្បីស្វែងរកទស្សនៈរបស់ គណបក្ស​ប្រឆាំង ដើម្បីធ្វើឱ្យវាក្លាយជាការអនុវត្ត “មានអត្ថន័យ”។ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ក្រុមមន្ត្រី សភាបានឱ្យដឹងថា ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃសុក្រ ទី២១ ខែតុលា….៕

https://www.dailyexcelsior.com/sri-lankas-parliament-finally-takes-up-debate-on-22nd-constitutional-amendment/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`