logo logo
banner1
សភាលីបង់បរាជ័យជាលើកទី៣ ក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មី នៅចំពេលនៃវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ
 

សមាជិកសភាលីបង់ កំពុងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី

​កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋលីបង់បានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីជាលើកទី៣។ ការបរាជ័យនេះធ្វើឱ្​យប្រទេសមួយនេះកាន់តែខិតជិតទៅរកការជាប់គាំងស្ថាប័ន នៅចំពេលដែលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ អាណត្តិរបស់លោក Michel Aoun ប្រធានាធិបតីលីបង់ នឹងត្រូវចប់​នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២​ ខណៈដែលការបែកបាក់គ្នានៅតែបន្ត កើតមានឡើងក្នុងចំណោមក្រុមអ្នកនយោបាយនៅក្នុងប្រទេស  ពាក់ព័ន្ធនឹងការបង្កើតគណៈរដ្ឋមន្រ្តី​ថ្មី។

ប្រទេសលីបង់មិនមានរដ្ឋាភិបាលមួយដែលមានមុខងារពេញលេញ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២​មក។ តំណែងប្រធានាធិបតីបានស្ថិតក្នុងភាពទំនេរ ជាច្រើនដងមក​ហើយចាប់តាំងពីសង្រ្គាម  ស៊ីវិលឆ្នាំ១៩៧៥-១៩៩០។ វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបានធ្វើឱ្យធ្វើរូបិយបណ្ណជាតិលីបង់បានធ្លាក់ថ្លៃជាង ៩០%  ភាពក្រីក្របានរីករាលដាល ប្រព័ន្ធ​ហិរញ្ញវត្ថុគាំងដំណើរការ និងប្រាក់សន្សំរបស់អ្នកផ្ញើប្រាក់ត្រូវបានបង្កកដែលជាវិបត្តិអស្ថិរភាពបំផុត បើគិតចាប់តាំងពីសង្រ្គាមស៊ីវិលក្នុងប្រទេសកន្លងមក។ សមាជិក​សភា​សរុប ១១៩រូប នៃសភា១២៨អាសនៈ បានប្រជុំប្រមាណ កន្លះម៉ោង នាថ្ងៃព្រហស្បតិ៍នោះ។ បញ្ញត្តិនៃការបោះឆ្នោតតម្រូវឱ្យមានកូរ៉ូម ២ភាគ៣ មានន័យថា គ្មានគណបក្ស ឬសម្ព័ន្ធភាពគណបក្សណាមួយអាចមានជម្រើសរបស់ខ្លួននោះឡើយ។

​ការបោះឆ្នោតជុំទី១ តម្រូវឱ្យមានសំឡេងឆ្នោត ២ភាគ៣ ទើបអាចទទួលបានជ័យជម្នះ ប្រសិនបើមិនអាចរកបាន នោះសំឡេងឆ្នោតភាគច្រើនដាច់ខាត គឺគ្រប់គ្រាន់នឹងទទួល​ជ័យជម្នះ។ សម័យប្រជុំបោះឆ្នោតថ្ងៃព្រហស្បតិ៍ បានរកឃើញសន្លឹកឆោ្នតទទេចំនួន ៥៥សន្លឹក សំឡេងឆ្នោតគាំទ្រសមាជិកសភាប្រឆាំងនឹងក្រុម Hezbollah លោក Michel Mouawad  ចំនួន៤២សំឡេង និង១សំឡេងគាំទ្រជនផ្តាច់ការដែលមានចិត្តមេត្តាធម៌ ក្រៅពីនេះជាសន្លឹកឆ្នោតមិនបានការ។

លោក Nabih Berri ប្រធានសភាលីបង់បានកំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបន្តសម័យប្រជុំសភា។ កន្លងមក មហាអំណាចពិភពលោក រួមមាន សហរដ្ឋ​អាម៉េរិក និងសហភាពអឺរ៉ុបបានទទូចឱ្យសភានៃសាធារណរដ្ឋលីបង់បោះឆ្នោតជ្រើសតាំងប្រធានាធិបតីរបស់ខ្លួន​ឱ្យបានទាន់ពេលវេលា៕

http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.alarabiya.net/News/middle-east/2022/10/20/Lebanon-fails-to-elect-president-for-third-time-amid-financial-meltdown



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`