logo logo
banner1
ប្រធានសភាលុចសំបួ៖ ការឈ្លានពានរបស់អាស៊ែបៃហ្សង់ គឺជា ការវាយប្រហារដោយផ្ទាល់លើអធិបតេយ្យភាពរបស់អាម៉េនី
 

លោក Fernand Etgen ប្រធានសភានៃមហាព្រះរាជាណាចក្រលុចសំបួ

​ក្នុងនាមប្រធានក្រុមមិត្តភាពអាម៉េនី-លុចសំបួ នៃសភានៃសាធារណរដ្ឋអាម៉េនី លោកស្រី Sona Ghazaryan បានផ្ញើលិខិតមួយទៅកាន់លោក Fernand Etgen ប្រធានសភា​នៃ​មហាព្រះរាជាណាចក្រ   លុចសំបួ (Grand Duchy) ពាក់ព័ន្ធនឹងការឈ្លានពានយោធាថ្មីៗបំផុតរបស់អាស៊ែបៃហ្សង់មកលើអាម៉េនី និងបានបង្ហាញនូវស្ថានការណ៍​នៅក្នុង​ប្រទេសអាម៉េនី  ព្រមទាំងហានិភ័យនៃការវាយប្រហារជាថ្មីទៀត។

​សភាអាម៉េនីបានថ្លែងប្រាប់សារព័ត៌មាន news.am ថា នៅក្នុងលិខិតឆ្លើយតបរបស់ប្រធានសភា   លុចសំបួ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសរបស់លោក បានសម្តែងនូវ​ការ​បន្តការគាំទ្រពេញទំហឹង ចំពោះប្រជាធិបតេយ្យ និងបូរណភាពទឹកដីរបស់អាម៉េនី ដោយលោកបានសង្កត់ធ្ងន់ថា ការឈ្លានពានយោធារបស់អាស៊ែបៃហ្សង់មកលើ​អធិប​តេយ្យ​ភាពដែនដីអាម៉េនី គឺជាការវាយប្រហារដោយផ្ទាល់លើអធិប តេយ្យភាពរបស់អាម៉េនី។ ដើម្បីបង្ហាញការគាំទ្រដល់អាម៉េនី ប្រធានសភាលុចសំបួ​ បានប្រកាសពីការ​សម្រេចចិត្តបញ្ជូនគណៈប្រតិភូសភាជាន់ខ្ពស់លុចសំបួ ទៅកាន់ប្រទេសអាម៉េនី។

​ប្រធានក្រុមសមាជិកសភាមកពីគណបក្ស ADR លុចសំបួរ លោក Fernand Kartheiser បានថ្លែងថា លោក​ Jean Asselborn រដ្ឋមន្រ្តីក្រសួងការបរទេសលុចសំបួ បានឆ្លើយ​តប​ទៅកាន់សំណួររបស់សមា ជិកសភាអំពីការឈ្លានពានយោធាថ្មីៗបំផុតនេះរបស់អាស៊ែបៃហ្សង់មកលើអាម៉េនី ដោយលោករដ្ឋមន្រ្តីបានបញ្ជាក់អះអាងជាថ្មីពី​ការ​ថ្កោល​ទោស​​​សកម្មភាពរបស់អាស៊ែបៃហ្សង់ ព្រមទាំងបានសង្កត់ធ្ងន់ថា    អាស៊ែបៃហ្សង់ក៏ទទួលការថ្កោលទោសពីសហភាពអឺរ៉ុបផងដែរ។ លោក Asselborn បានកត់សម្គាល់ថា វា​ពិតជាសំខាន់ក្នុងការដាក់ពង្រាយបេសកកម្មរបស់សហភាពអឺរ៉ុបនៅតាមព្រំដែនអាម៉េនី និងអាស៊ែបៃហ្សង់ ធ្វើដូចនេះទើបអាចរក្សាបាននូវស្ថិរភាព។

លោករដ្ឋមន្រ្តីលុចសំបួរូបនេះ បានសង្កត់ធ្ងន់ថា បេសកកម្មរបស់សហភាពអឺរ៉ុប ក៏អាចរួមចំណែក ផងដែរ នៅក្នុងដំណោះស្រាយដោយសន្តិវិធី នៃជម្លោះក្នុងតំបន់ Nagorno-Karabakh។ ជាថ្មីម្តងទៀត ប្រមុខក្រសួងគោលនយោបាយការបរទេសលុចសំបួរូបនេះ បានទទូចឱ្យរក្សាការអត់ធ្មត់​ចៀសវាងការធ្វើ​ឱ្យស្ថានការណ៍កាន់តែមាន​សភាពធ្ងន់ធ្ងរថែមទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.am/eng/news/725814.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`