logo logo
banner1
សភាអឺរ៉ុប ផ្តល់ពានរង្វាន់សេរីភាពនៃគំនិត (Sakharov Prize) ដល់ប្រជាជនអ៊ុយក្រែន
 

លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប

សភាអឺរ៉ុបបានផ្តល់ពានរង្វាន់សេរីភាពនៃគំនិត(Sakharov Prize)សម្រាប់ឆ្នាំនេះដល់ប្រជាជនអ៊ុយ ក្រែន។ សភាអឺរ៉ុបបានប្រកាសបែបនេះ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងមក។ ពានរង្វាន់ ខាងលើ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ជូនដល់បុគ្គល និងក្រុម ដែលបានជួយការពារសិទ្ធិមនុស្ស។ ពានរង្វាន់ Sakharov ត្រូវបាន​ដាក់ឈ្មោះបែបនេះ បន្ទាប់ពីរូបវិទូអតីតសហភាពសូវៀត និងជាម្ចាស់ជ័យ លាភីពានរង្វាន់ណូបែលសន្តិភាព លោក Andrei Sakharov។

សភាអឺរ៉ុបបានថ្លែងថា ប្រជាជនអ៊ុយក្រែន “មិនមែនគ្រាន់តែប្រយុទ្ធដើម្បីការពារផ្ទះ អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេ​ប្រយុទ្ធដើម្បីការពារសេរីភាព ប្រជាធិប តេយ្យ នីតិរដ្ឋ និងតម្លៃរបស់អឺរ៉ុបនៅលើសមរភូមិប្រយុទ្ធផងដែរ”។ លោកស្រី Roberta Metsola ប្រធាន សភាអឺរ៉ុបបានថ្លែងថា​ “យើងដឹងថា ប្រជាជនអ៊ុយក្រែននឹងមិនបោះបង់ភាពក្លាហានរបស់ខ្លួននោះឡើយ ហើយយើងក៏មិនបោះបង់ដូចគ្នា”…៕

https://www3.nhk.or.jp/nhkworld/en/news/20221020_06/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`