រូបភាពក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋតួកគី
សភានៃសាធារណរដ្ឋតួកគី បានអនុម័តលើញត្តិរបស់ប្រធានាធិបតីដែលស្វះស្វែងរកការពន្យារ អាណត្តិនៃការដាក់ពង្រាយកងទ័ពតួកគីនៅក្នុងសាធារណរដ្ឋលីបង់ សម្រាប់រយៈពេល១ឆ្នាំទៀត។ អាណត្តិ របស់កងទ័ពតួកគី ដែលជាផ្នែកមួយនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុង ប្រទេសលីបង់ (UNIFIL) នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
សភាតួកគី បានអនុម័តជាលើកដំបូងឱ្យកងទ័ពតួកគីចូលរួមក្នុងបេសកកម្មរបស់ UNIFIL កាលពី ខែកញ្ញា ឆ្នាំ២០០៦។ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNI FIL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៨ នៅពេលដែលប្រទេសអ៊ីស្រាអែលបានដកចេញពីប្រទេស លីបង់។ កងកម្លាំងរក្សាសន្តិភាព បង្កើតឡើងដើម្បីផ្តល់សន្តិសុខ និងជួយដល់រដ្ឋាភិបាលលីបង់ក្នុងការ កសាងឡើងវិញនូវសិទ្ធិអំណាចរបស់ខ្លួន…៕
https://www.aa.com.tr/en/turkiye/-turkish-parliament-extends-troop-deployment-in-lebanon/2714952
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម