logo logo
banner1
សភាជប៉ុនពិនិត្យមើលលើពិធីរៀបចំបុណ្យសពរបស់​ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន
 

សភាជប៉ុនពិនិត្យមើលលើពិធីរៀបចំបុណ្យសពរបស់លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន

រដ្ឋធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាន់ទាប ជប៉ុន បានសម្រេចបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្​យមើលរកច្រកចេញ ដើម្បីរៀបចំប្រារព្ធពិធី បុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo ចំពេលដែលមានភាពចម្រូងចម្រាសជាសាធារណៈក្នុង ព្រឹត្តិការណ៍នេះ។ គណៈកម្មការពិសេសនេះ ត្រូវបានដឹកនាំដោយលោក Shunichi Yamaguchi សមាជិកសភាជាន់ទាបជប៉ុន មកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី។ ក្រុមសមាជិក សភាជប៉ុនជាច្រើនក្រុម ក្នុងសភាជាន់ទាបជប៉ុន ត្រូវបានគេរំពឹងថា នឹងបញ្ជូនសមាជិករបស់ខ្លួនមកគណៈ កម្មការពិសេសនេះ៕

https://www.nippon.com/en/news/yjj2022102000811/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`