ទិដ្ឋភាពនៅខាងក្រៅសភាអ៊ុយក្រែន ក្នុងរដ្ឋធានីកៀវ
សមាជិករដ្ឋសភាប្រទេសអ៊ុយក្រែនជាច្រើនរូប (Verkhovna Rada) គ្រោងបោះឆ្នោតលើសេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់សាធារណរដ្ឋបេឡារុសជាប្រទេស ដែលត្រូវបានកាន់កាប់ដោយសហព័ន្ធ រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់សេវាព័ត៌មាននៃកងវរសេនាធំបេឡារុស Belarusian Kastuś Kalinoŭski ដែលជាក្រុមប្រដាប់អាវុធចូលរួមប្រយុទ្ធជាមួយកងកម្លាំងយោធាអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន European Pravda បន្ទាប់ពី លទ្ធផលនៃកិច្ចប្រជុំជាមួយសមាជិករដ្ឋសភាអ៊ុយក្រែន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ តំណាងកងវរសេនាធំបេឡារុសនេះ បានពិភាក្សាអំពីបញ្ហាទំនាក់ទនងអ៊ុយក្រែន-បេឡារុស ជាមួយសមាជិកសភាអ៊ុយក្រែន ក្នុងស្ថានភាពនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សេវាព័ត៌មានរបស់កងវរសេនាធំខាងលើនេះ បានរាយការណ៍ទៀតថា ភាគី អ៊ុយក្រែន បានសម្តែងនូវការគោរពចំពោះភាគីបេឡារុស ដែលកំពុងតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែនដោយអាវុធក្នុងដៃរបស់ខ្លួន និងបានសម្តែងនូវបំណងរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយកងវរសេនាធំ Kalinoŭski ដែលកំពុងដើរតួជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋបេឡារុស។
បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំនេះ សមាជិករដ្ឋសភាអ៊ុយក្រែន បានសន្យាថា នឹងស្នើទៅគណៈរដ្ឋ មន្ត្រីសុំកែប្រែក្រឹត្យមួយស្តីពី ប្រជាពលរដ្ឋបេឡារុស។ សមាជិករដ្ឋសភាអ៊ុយក្រែនជាច្រើនរូប បានសម្រេចចេញសេចក្តីសម្រេចមួយស្តីពី ការបោះឆ្នោតទទួលស្គាល់ប្រទេសបេឡារុសជាទឹកដីដែលត្រូវបានកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី។ ភាគីទាំងពីរ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការពាក់ព័ន្ធនឹងទិដ្ឋភាពនៃសកម្មភាពតស៊ូប្រយុទ្ធ ដើម្បីរំដោះប្រជាជនអ៊ុយក្រែន និងប្រជាជនបេឡារុស៕
http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២- កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/verkhovna-rada-wants-recognise-belarus-173413356.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម