logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម តម្រូវឱ្យសមាជិកសភារក្សាទំនួលខុសត្រូវសម្រាប់សម័យប្រជុំរដ្ឋសភាប្រកបដោយគុណភាព
 

 លោក Vuong Dinh Hue មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើឱ្យសមាជិករដ្ឋសភារក្សា​ទំនួល​ខុសត្រូវរបស់ខ្លួន លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ព្រមទាំងផ្តល់គំនិតចំពោះបញ្ហាសំខាន់ៗ និងអ្នកដែលយល់ឃើញផ្សេងៗគ្នា ហើយធានាឱ្យបាននូវគុណភាពខ្ពស់បំផុត​នៅពេល​ពិចារណា និងទទួលយកសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេច នានានៅក្នុងសម័យប្រជុំលើកទី៤ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥។

លោក Hue បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ដែលបានដាក់ជាលើកទីមួយ គឺមានសារៈសំខាន់ដើម្បីបន្តការរៀបចំគោលការណ៍ណែនាំសំខាន់ៗ ដែលមានចែងក្នុង​សេចក្តីសម្រេចចិត្តរបស់មហា សន្និបាតបក្សលើកទី១៣ និងបញ្ហាផ្សេងៗទៀតនៃគណៈកម្មាធិការមជ្ឈិមបក្ស។ លោកបានស្នើឱ្យសម័យ ប្រជុំផ្តោតលើការពិភាក្សា និងផ្តល់​យោបល់​លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបទប្បញ្ញត្តិនៃសម័យប្រជុំ រដ្ឋសភា (ធ្វើវិសោធនកម្ម) ជាពិសេសខ្លឹមសារទាក់ទងនឹងស្ថាប័ន និងវិធាននៃការបង្កើតថ្មីក្នុងការ​រៀប​​ចំ​សម័យប្រជុំ។ ដោយសារស្ថាប័ននីតិប្បញ្ញត្តិនឹងដឹកនាំការត្រួតពិនិត្យតាមប្រធានបទលើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តការសន្សំសំចៃ និងការទប់​ស្កាត់​ការខ្ជះខ្ជាយសម្រាប់ឆ្នាំ២០១៦-២០២១ លោក Hue បានស្នើឱ្យសមាជិកសភាយកចិត្តទុកដាក់លើលទ្ធផល ក៏ដូចជាការលំបាក និងឧបសគ្គក្នុងការ ងារនេះ។ ក្នុង​សម័យ​ប្រជុំ​​រយៈពេល ២១ថ្ងៃ​នេះ រដ្ឋសភា​នឹង​ពិចារណា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន ៧ ព្រមទាំង​សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន៣។ សមាជិករដ្ឋសភាក៏ត្រូវបាន​គេ​រំពឹងថានឹង​ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៧ផ្សេងទៀត។

រដ្ឋសភានឹងពិនិត្យពិចារណា និងសម្រេចលើការបញ្ចប់តំណែង និងការបោះឆ្នោតជ្រើសរើសអគ្គសវនកររដ្ឋថ្មី។ ការបញ្ចប់តំណែង និងការយល់ព្រមលើការតែងតាំងរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន និងការអនុម័តលើសំណើតែងតាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-requires-lawmakers-to-uphold-responsibilities-for-quality-na-session/240395.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`