logo logo
banner1
សភាប្រទេសអ៊ុយក្រែនគ្រោងបោះឆ្នោតទទួលស្គាល់ប្រទេសបេឡារុសជាប្រទេសដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី
 

ទិដ្ឋភាពនៅខាងក្រៅសភាអ៊ុយក្រែន ក្នុងរដ្ឋធានីកៀវ

សមាជិករដ្ឋសភាប្រទេសអ៊ុយក្រែនជាច្រើនរូប (Verkhovna Rada) គ្រោងបោះឆ្នោតលើសេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់សាធារណរដ្ឋបេឡារុសជាប្រទេស ដែលត្រូវ​បាន​កាន់កាប់ដោយសហព័ន្ធ រុស្ស៊ី។ នេះបើយោងតាមរបាយការណ៍របស់សេវាព័ត៌មាននៃកងវរសេនាធំបេឡារុស Belarusian Kastuś Kalinoŭski ដែលជាក្រុមប្រដាប់​អាវុធ​​ចូលរួមប្រយុទ្ធជាមួយកងកម្លាំងយោធាអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន European Pravda បន្ទាប់ពី លទ្ធផលនៃកិច្ចប្រជុំជាមួយសមាជិករដ្ឋសភាអ៊ុយក្រែន។

​ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ តំណាងកងវរសេនាធំបេឡារុសនេះ បានពិភាក្សាអំពីបញ្ហាទំនាក់ទនងអ៊ុយក្រែន-បេឡារុស ជាមួយសមាជិកសភាអ៊ុយក្រែន ក្នុងស្ថានភាព​នៃការ​ឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សេវាព័ត៌មានរបស់កងវរសេនាធំខាងលើនេះ បានរាយការណ៍ទៀតថា ភាគី អ៊ុយក្រែន បានសម្តែងនូវការគោរព​ចំពោះភាគីបេឡារុស ដែលកំពុងតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែនដោយអាវុធក្នុងដៃរបស់ខ្លួន និងបានសម្តែងអំពីបំណងរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយកងវរសេនាធំ Kalinoŭski  ដែលកំពុងដើរតួជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋបេឡារុស។

​បន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំនេះ សមាជិករដ្ឋសភាអ៊ុយក្រែន​ បានសន្យាថា នឹងស្នើទៅគណៈរដ្ឋ មន្ត្រីសុំកែប្រែក្រឹត្យមួយស្តីពី ប្រជាពលរដ្ឋបេឡារុស។ សមាជិករដ្ឋសភា​អ៊ុយក្រែន​ជាច្រើនរូប បានសម្រេចចេញសេចក្តីសម្រេចមួយស្តីពី ការបោះឆ្នោតទទួលស្គាល់ប្រទេសបេឡារុសជាទឹកដីដែលត្រូវបានកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី។ ភាគីទាំងពីរ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការពាក់ព័ន្ធនឹងទិដ្ឋភាពនៃសកម្មភាពតស៊ូប្រយុទ្ធ ដើម្បីរំដោះប្រជាជនអ៊ុយក្រែន និងប្រជាជន​បេឡារុស៕

http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២- កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/verkhovna-rada-wants-recognise-belarus-173413356.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`