លោក Bui Van Cuong ប្រធានការិយាល័យរដ្ឋសភាវៀតណាម ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ
ក្នុងរដ្ឋធានីហាណូយ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
លោក Pham Thai Ha អនុប្រធានការិយាល័យរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋសភាវៀតណាម គ្រោងបើកសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី១៥ របស់ខ្លួន រយៈពេល ២១ ថ្ងៃ។ លោក Ha បានថ្លែងថា សម័យប្រជុំនេះ គ្រោងបើកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ និងគ្រោងបិទបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្នុងអំឡុងពេលដែលសមាជិកសភាពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៧ និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣ និងផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៧ ទៀត។
លោក Ha បានថ្លែងទៀតថា រដ្ឋសភាវៀតណាម នឹងពិនិត្យមើលលើរបាយការណ៍ស្តីពី ស្ថានភាព សេដ្ឋកិច្ចសង្គម និងថវិកាជាតិក្នុងឆ្នាំ២០២២, សេចក្តីសម្រេចស្តីពី ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម, ការវាយតម្លៃថវិកាជាតិ និងផែនការបម្រុងថវិកាជាតិសម្រាប់ឆ្នាំ២០២៣។ លោក Ha បានឱ្យដឹងទៀតថា ក្នុងសម័យប្រជុំបនោះ នឹងមានវេទិកាសំណួរ-ចម្លើយ និងការពិនិត្យមើលលើរបៀបវារៈនេះ។ លោក Ha បានបន្ថែមទៀតថា សមាជិកសភាទាំងមូល នឹងធ្វើការសម្រេចចិត្តលើបញ្ហាបុគ្គលិក និងបញ្ហាសំខាន់ៗ ជាច្រើនទៀត។
ពាក់ព័ន្ធនឹងបញ្ហាប្រេងសាំង ដែលជាកង្វល់របស់សាធារណៈជននៅពេលថ្មីៗនេះ លោក Nguyen Minh Son អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បានអះអាងថា បញ្ហានេះស្ថិតសមត្ថកិច្ច របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនេះ ដើម្បីបង្កើតយន្តការគ្រប់គ្រងតម្លៃលក់រាយសមស្របណាមួយសម្រាប់ធានាផលប្រយោជន៍ប្រជាជន និងផ្នែកធុរកិច្ច រួមទាំងផលប្រយោជន៍របស់ពាណិជ្ជករ, អ្នកនាំចូល និងអ្នកលក់រាយ ផងដែ៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://english.vov.vn/en/politics/15th-national-assemblys-4th-session-will-last-21-days-post977989.vov 15th
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម