ទិដ្ឋភាពក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋអេស្តូនី
កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋអេស្តូនីបានបោះឆ្នោតជាឯកច្ឆន្ទ ចាត់ទុកសហព័ន្ធរុស្ស៊ីថាជា រដ្ឋគាំទ្រអំពើភេរវនិយម ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ខ្លួននៅក្នុង ប្រទេសអ៊ុយក្រែន។ សភាអេស្តូនីបានចេញសេចក្តីថ្លែងការណ៍មួយថា “សភាកំពុងតែអំពាវនាវឱ្យអន្តរ ជាតិធ្វើការអនុម័តសេចក្តីប្រកាសដូចគ្នានេះ”។
សមាជិកសភាចំនួន ៨៨រូប ដែលមានវត្តមាននៅក្នុងសភា ១០១អាសនៈ បានបោះឆ្នោតគាំទ្រការ ចាត់ទុកខាងលើតាមសំណើរបស់ប្រទេសអ៊ុយក្រែន។ ប្រទេសជិតខាងរបស់ខ្លួន គឺឡេតូនីបានចាត់ទុក សហព័ន្ធរុស្ស៊ីថាជា រដ្ឋភេរវករ ក្នុងខែសីហា ឆ្នាំ២០២២។ កន្លងមកលោក Joe Biden ប្រធានាធិបតីសហ រដ្ឋអាម៉េរិកបានថ្លែងកាលពីដើមខែកញ្ញា ឆ្នាំ២០២២ថា រុស្ស៊ីមិនគួរត្រូវបានចាត់ទុកថាជារដ្ឋគាំទ្រភេរវ និយមនោះឡើយ។ រុស្ស៊ីបានព្រមានថា ការចាត់ទុកខ្លួនបែបនោះ នឹងធ្វើឱ្យចំណងទាក់ទងរវាងសហរដ្ឋអាម៉េរិក-សហព័ន្ធរុស្ស៊ីឈានដល់ទីបញ្ចប់…៕
https://www.urdupoint.com/en/world/estonian-parliament-votes-to-label-russia-as-1580353.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម