សភាប្រទេសកេនយ៉ាចាប់ផ្តើមពិនិត្យពិភាក្សាលើសមាសភាពគណៈរដ្ឋមន្ត្រី
កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋកេនយ៉ា បានចាប់ផ្តើមដំណើរការ ពិនិត្យមើលលើសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក William Ruto ប្រធានាធិបតីកេនយ៉ាអស់រយៈពេលជិត ៣ សប្តាហ៍ ចាប់តាំងពីសមាសភាពគណៈរដ្ឋមន្ត្រីទាំងនោះ ត្រូវបានប្រកាសជាសាធារណៈមក។ ការពិនិត្យមើលលើនីតិវិធីនេះ គឺស្របតាមរដ្ឋធម្មនុញ្ញសម្រាប់សមាសភាពគ្រប់រូប ដែលត្រូវបានតែងតាំង តំណែងក្នុងគណៈរដ្ឋមន្ត្រី មុនពេលសមាជិគណៈរដ្ឋមន្ត្រីទាំងនោះ ស្បថចូលកាន់តំណែង។
បេក្ខជន ៥ រូប គ្រោងបង្ហាញខ្លួន នៅមុនសមាជិកគណៈកម្មាធិការជំនាញនៃរដ្ឋសភាចំនួន ១៥ រូប ដែលត្រូវបានដឹកនាំដោយលោក Moses Wetangula ប្រធានរដ្ឋសភាកេនយ៉ា។
ការពិនិត្យមើលលើដំណើរការនេះ គ្រោងរៀបចំរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។ លោកប្រធានាធិបតី Ruto បានប្រកាសជាសាធារណៈ អំពីឈ្មោះបេក្ខជនគណៈរដ្ឋមន្ត្រីចំនួន ២២ រូប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពី លោក Ruto បានស្បថចូលកាន់តំណែង។ មានតែរដ្ឋលេខាធិការទទួលបន្ទុកគណៈរដ្ឋមន្ត្រី ១ រូបគត់ ដែលធ្លាប់បានបម្រើការងារក្រោមអតីតរដ្ឋបាលនេះ ដែលត្រូវបានបន្តចូលកាន់តំណែងថ្មីនេះ។
នៅពេលដែលរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត និងស្បថចូលកាន់តំណែងគណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកំពុងប៉ះពាល់ដល់ប្រទេសអាហ្វ្រិចខាងកើត។ បញ្ហាប្រឈមមួយចំនួន ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ រួមមាន ភាពរាំងស្ងួតដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើន, តម្លៃទំនិញសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឡើងខ្ពស់ និងអសន្តិសុខ៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://africa.cgtn.com/2022/10/17/kenyas-parliament-begins-vetting-cabinet-nominees/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម